• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីសម្ពោធស្តូបមិត្តភាពវៀតណាម - កម្ពុជានៅខេត្តកំពង់ចាម (កម្ពុជា)

នាថ្ងៃទី ២៨ ខែមករា នៅខេត្តកំពង់ចាម(កម្ពុជា) បានប្រព្រឹត្តទៅពិធីសម្ពោធស្តូបមិត្តភាពវៀតណាម - កម្ពុជានៅក្នុងខេត្តនេះ។ អញ្ជើញថ្លែងមតិក្នុងពិធីនេះ លោកជំទាវ ម៉ែនសំអន ឧបនាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងពីសារៈសំខាន់ដ៏ធំធេងនៃការសាងសងស្តូបមិត្តភាពវៀតណាម - កម្ពុជានៅទូទាំងខេត្តនិងក្រុងនៃប្រទេស​កម្ពុជា​។

ស្តូបមិត្តភាពវៀតណាម - កម្ពុជានៅខេត្តកំពង់ចាម (កម្ពុជា) (រូបថត៖ vov.vn)

សំណង់ទាំងនេះបានឆ្លុះបញ្ចាំងអំពីគុណបំណាច់របស់កម្មាភិបាល យុទ្ធជន ជនស្នេហាជាតិកម្ពុជានិងកងទ័ពស្ម័គ្រចិត្តវៀតណាមក្នុងការតស៊ូប្រយុទ្ធដ៏អង់អាចក្លាហានក្នុងការវាយផ្តួលរលំរបបប្រល័យពូជសាសន៍ប៉ុលពតដ៏ឃោរឃៅ ដើម្បីនាំមកនូវការរស់រានមានជីវិតឡើងវិញសម្រាប់ប្រទេសនិងប្រជាជនកម្ពុជាទាំងមូលផងដែរ។
លោកជំទាវ ម៉ែនសំអន ក៏បានអះអាងថាដោយមានសុខសន្តិភាពនោះ សព្វថ្ងៃនេះ ប្រជាជនកម្ពុជាកំពុងកសាងជីវិតឲ្យកាន់តែសម្បូររុងរឿងនិងសុភមង្គលថែមទៀត។ ពិធីសម្ពោធស្តូបមិត្តភាពវៀតណាម-កម្ពុជាកាន់តែមានអត្ថន័យថែមទៀត ខណៈដែលត្រូវបានរៀបចំនៅពេលដែលរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាអបអរសាទរយ៉ាងសប្បាយរីករាយពីធីរំលឹកខួបលើកទី ៤១ នៃទិវាជ័យជំនះរបបប្រល័យពូជសាសន៍ប៉ុលពត (៧ មករា ១៩៧៩ - ៧ មករា ២០២០) ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ពិធីកាន់ដំណែងរបស់សម្តេចប៉ាប់ ឡេអូ ទី ១៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ខែឧសភា

ពិធីកាន់ដំណែងរបស់សម្តេចប៉ាប់ ឡេអូ ទី ១៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ខែឧសភា

ពិធីចូលកាន់ដំណែងរបស់សម្តេចប៉ាបថ្មី ឡេអូ ទី ១៤ នឹងប្រព្រឹត្តទៅនៅទីលានព្រះ Peter's ដោយមានការចូលរួមពីមេដឹកនាំពិភព លោកជាច្រើនរូប។

Top