• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីប្រគល់ជូនផ្ទះដល់ក្រុមគ្រួសារដែលរងគ្រោះដោយសារអគ្គិភ័យនៅកម្ពុជា

ថវិកាសាងសង់ត្រូវបានកៀងគរពីសំណាក់សប្បុរសជន សហគមន៍ក្នុងប្រទេសនិងក្រៅប្រទេសកម្ពុជា សំដៅ​ជួយដល់​ប្រជាជនមានផ្ទះដ៏ស្អាតស្អំ រឹងមាំដើម្បីទទួលអំណរបុណ្យតេតប្រពៃណីផងដែរ។

ទិដ្ឋភាពនៃពិធីប្រគល់ជូនផ្ទះដល់ក្រុមគ្រួសារដែលរងគ្រោះដោយសារអគ្គិភ័យនៅកម្ពុជា

នាព្រឹកថ្ងៃទី ២០ ខែមករា នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាសហការជាមួយ​សមាគមខ្មែរ - វៀតណាមបានរៀបចំពិធីប្រគល់ផ្ទះថ្មីចំនួន ៣ ខ្នងជូនដល់ក្រុមគ្រួសារដែលរងគ្រោះដោយសារអគ្គិភ័យក្នុងមូលដ្ឋាន។ ថវិកាសាងសង់ត្រូវបានកៀងគរពីសំណាក់សប្បុរសជនសហគមន៍ក្នុងប្រទេសនិងក្រៅប្រទេសកម្ពុជា សំដៅជួយដល់ប្រជាជនមានផ្ទះដ៏ស្អាតស្អំ រឹងមាំដើម្បីទទួលអំណរបុណ្យតេតប្រពៃណីផងដែរ។

មុននេះ មានអគ្គិភ័យឆាបឆេះមួយកាលពីថ្ងៃទី ៨ ខែវិច្ឆិកាឆ្នាំ ២០១៩ នៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ហើយបានឆេះកំទេចទាំងស្រុងនូវផ្ទះសម្បែងចំនួន ៣ ខ្នងរបស់ប្រជាជនកម្ពុជាដើមកំណើតវៀតណាមនិងដើមកំណើតខ្មែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ដោយមានអាជីវកម្មចូលរួមជាង ១២០ ស្តង់វៀតណាមនៅតែជាតំបន់តាំងពិព័រណ៍ដ៏ធំបំផុតមួយរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅក្នុងពិព័រណ៍ចិន-អាស៊ានលើកទី ២៣ (CAEXPO) ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី ១៧-២១ ខែកញ្ញា នៅទីក្រុងណាននីង តំបន់ស្វយ័ត Zhuang ក្វាងស៊ី ប្រទេសចិន។

Top