ដោយប្រធានបទ “យុវជនវៀតណាមច្នៃប្រឌិត ស្ម័គ្រចិត្ត ដើម្បីសហគមន៍” នោះ ពិធីបើកយុទ្ធនាការនេះ ប្រមូលផ្តុំសមាជិកយុវជនជាង ១៥០០ នាក់ ។
ពិធីបើកយុទ្ធនាការយុវជនស្ម័គ្រចិត្តវិស្សមកាលរដូវក្តៅឆ្នាំ ២០២០ (រូបថត៖ VOV) |
នាព្រឹកថ្ងៃទី ២៨ មិថុនា នៅខេត្ត Quang Binh មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញបានរៀបចំពិធីបើកយុទ្ធនាការយុវជនស្ម័គ្រចិត្តវិស្សមកាលរដូវក្តៅឆ្នាំ ២០២០។ អញ្ជើញចូលរួមពិធីនេះមានវត្តមានឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh។
ដោយប្រធានបទ “ យុវជនវៀតណាមច្នៃប្រឌិត ស្ម័គ្រចិត្ត ដើម្បីសហគមន៍” នោះ ពិធីបើកយុទ្ធនាការនេះ ប្រមូលផ្តុំសមាជិកយុវជនជាង ១៥០០ នាក់ ។ យុទ្ធនាការនេះបានផ្ដោតសំខាន់លើឃុំស្រុកក្រីក្រ កោះសមុទ្រ តំបន់ដែលរងផលប៉ះពាល់នៃការបំពុលបរិស្ថានដោយសារសម្រាមជាដើម។
យុទ្ធនាការនេះរួមមានកម្មវិធីជួយជ្រោមជ្រេងរដូវកាលប្រឡង និងកម្មវិធីយុទ្ធនាការស្ម័គ្រចិត្តចំនួន ៤ គឺ៖ យុទ្ធនាការស្ម័គ្រចិត្តរដូវក្តៅ យុទ្ធនាការស្ម័គ្រចិត្តផ្កាក្ងោកក្រហម យុទ្ធនាការស្ម័គ្រចិត្តវិស្សមកាលនិងយុទ្ធនាការស្ម័គ្រចិត្តដំណើរបៃតង៕
តាម VOV5- វិទ្យុសម្លេងវៀតណាម