• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបើកកម្មវិធី “ទេសចរណ៍តាមរយៈតំបន់បេតិកភណ្ឌវាលស្រែជម្រាលភ្នំ Hoang Su Phi” ឆ្នាំ ២០២២

នាយប់ថ្ងៃទី ១៦ កញ្ញា នៅស្រុក Hoang Su Phi ខេត្ត Ha Giang ពិធីទទួលកិត្តិនាមបេតិកភណ្ឌវប្បធម៌អរូបីជាតិ និងពិធីបើកកម្មវិធីទេសចរណ៍តាមរយៈតំបន់បេតិកភណ្ឌវាលស្រែជម្រាលភ្នំស្រុក Hoang Su Phi ឆ្នាំ ២០២២ បានប្រព្រឹត្តិទៅជាផ្លូវការ។
  ពិធីទទួលកិត្តិនាមបេតិកភណ្ឌវប្បធម៌អរូបីជាតិ និងពិធីបើកកម្មវិធីទេសចរណ៍តាមរយៈតំបន់បេតិកភណ្ឌវាលស្រែជម្រាលភ្នំស្រុក Hoang Su Phi ឆ្នាំ ២០២២ (រូបថត៖ baohagiang.vn)  

តំណាងនាយកដ្ឋានបេតិកភណ្ឌវប្បធម៌ (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម) បានប្រគល់វិញ្ញាបនបត្របេតិកភណ្ឌវប្បធម៌អរូបីជាតិ ពិធីសែន Ban Vuong របស់ជនជាតិ Dao នៅឃុំ Ho Thau និងពិធីបួងសួងសុំរដូវអំណោយផលរបស់ជនជាតិ Co Lao នៅឃុំ Tung San។ អញ្ជើញថ្លែងមតិក្នុងកម្មវិធីបើកសប្តាហ៍បេតិកភណ្ឌវាលស្រែជម្រាលភ្នំ Hoang Su Phi ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Ha Giang លោក Nguyen Van Son បានឲ្យដឹងថា៖

“ទន្ទឹមនឹងមោទនភាពគឺជាទំនួលខុសត្រូវរបស់យើងម្នាក់ៗក្នុងការថែរក្សា និងអភិរក្សបេតិកភណ្ឌវប្បធម៌អរូបី។ ខ្ញុំស្នើឲ្យផ្នែកវប្បធម៌ កីឡា និងទេសចរណ៍ គណៈកម្មាធិការប្រជាជនស្រុក Hoang Su Phi ស្រុក ទីក្រុងនានា យកចិត្តទុកដាក់លើការកសាងកម្មវិធីផ្សព្វផ្សាយ និងឃោសនាយ៉ាងស៊ីជម្រៅអំពីតម្លៃបេតិកភណ្ឌវប្បធម៌ជនជាតិ លើកទឹកចិត្តដល់អ្នកស្រុកចូលរួមយ៉ាងសកម្មក្នុងការរីកសាយភាយនិងអនុវត្តន៍ពិធីប្រពៃណីនៅសហគមន៍ ហើយតាមនោះ ពង្រីក កសាងផលិតផល សេវាកម្មទេសចរណ៍ វប្បធម៌គួរឲ្យទាក់ទាញ បង្កើតប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន”។

កម្មវិធីនេះបានប្រព្រឹត្តិទៅដលដំណាច់ខែកញ្ញាឆ្នាំ ២០២២ ជាមួយសកម្មភាពគួរឲ្យទាក់ទាញជាច្រើនផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោកហ្វាម មិញ ជិញ៖ ពីវាលស្រែដ៏ធំល្វឹងល្វើយ បង្កើតឡើងរូបរាងផ្លូវហាយវេដ៏ទំនើប

នាយករដ្ឋមន្ត្រីលោកហ្វាម មិញ ជិញ៖ ពីវាលស្រែដ៏ធំល្វឹងល្វើយ បង្កើតឡើងរូបរាងផ្លូវហាយវេដ៏ទំនើប

នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញបានអញ្ជើញជាអធិបតីសន្និសីទដើម្បីពិភាក្សាអំពីដំណោះស្រាយសម្រាប់ដោះស្រាយការលំបាកនិងឧបសគ្គ ព្រមទាំងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅតំបន់ដីសណ្តទន្លេ Cuu Long។

Top