• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបុណ្យ “សួស្តីវៀតណាម - Namaste Vietnam Festival ២០២២”

ពិធីបុណ្យ “សួស្តីវៀតណាម - Namaste Vietnam Festival ២០២២” ដែលរៀបចំឡើងដោយស្ថានអគ្គកុងស៊ុលឥណ្ឌាប្រចាំនៅទីក្រុងហូជីមិញ បានបើកនាយប់ថ្ងៃទី ១៣ ខែសីហា នៅ វិសាលដ្ឋាន Thong Nhat ទីក្រុងហូជីមិញ។
  ពិធីអុជធូបបើកពិធីបុណ្យ“សួស្តីវៀតណាម - Namaste Vietnam Festival ២០២២”។ រូបថត៖ Thanh Vu/TTXVN  

ព្រឹត្តិការណ៍នេះ ក៏បានប្រព្រឹត្តទៅក្នុងពេលតែមួយនៅខេត្ត Khanh Hoa ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២២ ដើម្បីជំរុញការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ អប់រំ បច្ចេកវិទ្យាព័ត៌មាន ទេសចរណ៍ សុខាភិបាលរវាងមូលដ្ឋាននៃប្រទេសទាំងពីរ ក៏ដូចជារវាងប្រទេសទាំងពីរ។

ថ្លែងមតិនៅក្នុងពិធីបើក ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅវៀតណាមលោក Pranay Verma បានសង្កត់ធ្ងន់ថា ពិធីបុណ្យនេះសំដៅអនុវត្តន៍គោលនយោបាយឆ្ពោះទៅទិសខាងកើតរបស់រដ្ឋាភិបាលឥណ្ឌា ដែលក្នុងនោះវៀតណាមដើរតួនាទីយ៉ាងសំខាន់ណាស់។ នេះក៏ជាឱកាសដើម្បីតភ្ជាប់ ផ្លាស់ប្តូរវប្បធម៌ ជំរុញពាណិជ្ជកម្ម និងវិនិយោគ ក្នុងនោះ ជើងហោះហើរត្រង់រវាងវៀតណាម - ឥណ្ឌានឹងនាំមកនូវការតភ្ជាប់លើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរវៀតណាម និងឥណ្ឌា។

តាងនាមថ្នាក់ដឹកនាំទីក្រុងហូជីមិញ លោក Tran Phuoc Anh ប្រធានមន្ទីរកិច្ចការបរទេសទីក្រុងហូជីមិញបានវាយតម្លៃខ្ពស់ ចំពោះគំនិតផ្តួចផ្តើមនៃពិធីបុណ្យ “សួស្តីវៀតណាម - Namaste Vietnam Festival ២០២២”។ ទន្ទឹមនឹងនោះ លោកជឿជាក់ថា ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅប្រកបដោយជោគជ័យ ដោយរួមចំណែកជំរុញទំនាក់ទំនងការទូតរវាងមូលដ្ឋាននៃប្រទេសទាំងពីរ ក៏ដូចជារវាងវៀតណាមនិងឥណ្ឌាកាន់តែអភិវឌ្ឍន៍ឡើងដល់កម្ពស់ថ្មី៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាំ​ពាណិជ្ជកម្ម​វៀតណាម-ជប៉ុន​កើន​ដល់ ៦០ ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ ២០៣០

នាំ​ពាណិជ្ជកម្ម​វៀតណាម-ជប៉ុន​កើន​ដល់ ៦០ ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ ២០៣០

នៅព្រឹកថ្ងៃទី ២ ខែឧសភា នៅ​ទីស្នាក់ការ​រដ្ឋាភិបាល​ក្នុង​ទីក្រុង​ហាណូយ លោកនាយករដ្ឋមន្ត្រីវៀតណាម ឡេ មិញហ៊ឹង បាន​ធ្វើជា​អធិបតី​ក្នុង​ពិធី​ស្វាគមន៍​លោកស្រី​នាយករដ្ឋមន្ត្រី​ជប៉ុនតាកាអ៊ីឈី សាណាអេ។

Top