• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពង្រីកកម្លាំងផែនមហាសាមគ្គីជនជាតិទាំងមូល

ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានមានប្រសាសន៍ថា៖ “ទឹកចិត្តរបស់ប្រជាជនគឺជាកត្តាសម្រេចចិត្ត។ លោកប្រធានហូជីមិញបានមានប្រសាសន៍ថា ឆន្ទៈរបស់ប្រជាជនគឺជាឆន្ទៈរបស់ព្រះ។
  ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញដឹកនាំសិក្ខាសាលា (រូបថត៖ TTXVN)  

នាព្រឹកថ្ងៃទី ២០ កក្កដា នៅយោធភូមិភាគទី ៣ ទីក្រុង Hai Phong ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ប្រធានគណៈកម្មាធិការដឹកនាំការបង្កើតគម្រោងការបូកសរុបសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមលើកទី ៨ នីតិកាលទី ១១ ស្តីពីយុទ្ធសាស្ត្រការពារមាតុភូមិក្នុងស្ថានភាពថ្មី អញ្ជើញដឹកនាំ “សិក្ខាសាលាវិទ្យាសាស្ត្រទ្រឹស្តី-តថភាពជាក់ស្តែង ស្តីពីកិច្ចការពារជាតិក្នុងស្ថានភាពថ្មី”។

គណៈកម្មាធិការរៀបចំសិក្ខាសាលាបានទទួលបទអន្តរាគមន៍ជាង ៥០  ដែលមានខ្លឹមសារសម្បូរបែប ពោរពេញទៅដោយលក្ខណៈវិទ្យាសាស្ត្រ។ បន្ទាប់ពីគណៈប្រតិភូបានថ្លែងបទបង្ហាញនិងថ្លែងមតិនៅសិក្ខាសាលានោះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា សេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមទី ៨ នីតិកាលទី ១១ មានតួនាទីសំខាន់យ៉ាងពិសេស បង្ហាញឱ្យឃើញនូវទិសដៅ និងចំណុចលោតផ្លោះ អំពីការដឹកនាំរបស់បក្ស ឆ្ពោះទៅរកភារកិច្ចការពារមាតុភូមិក្នុងស្ថានភាពថ្មី។ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានមានប្រសាសន៍ថា៖ “ទឹកចិត្តរបស់ប្រជាជនគឺជាកត្តាសម្រេចចិត្ត។ លោកប្រធានហូជីមិញបានមានប្រសាសន៍ថា ឆន្ទៈរបស់ប្រជាជនគឺជាឆន្ទៈរបស់ព្រះ។ ហេតុដូច្នេះ កិច្ចការពារជាតិរបស់ប្រជាជន   និងសន្តិសុខប្រជាជន គឺជាបញ្ហាមូលដ្ឋាននៃកិច្ចការពារជាតិ និងការកសាងសន្តិសុខនៅគ្រប់ស្ថានភាព ជាពិសេសក្នុងស្ថានភាពបច្ចុប្បន្ន។ ការបង្រួបបង្រួមនិងពង្រឹងផែនមហាសាមគ្គីជនជាតិទាំងមូលជាកត្តាកំណត់ជ័យជម្នះក្នុងបុព្វហេតុការពារមាតុភូមិ។ គំនិតដ៏ទូលំទូលាយនេះនៅតែគ្របដណ្តប់អតីតកាលនៅក្នុងស្ថានភាពថ្មី”។

មុននោះ នាព្រឹកថ្ងៃទី ២០ ខែកក្កដា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញអុជធូប និងផ្កាគោរពវិញ្ញាណក្ខន្ធ និងឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅវិមានរំលឹកវិញ្ញាណក្ខន្ធវីរៈជន និងយុទ្ធជនពលីទីក្រុង Hai Phong៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top