• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ផ្សព្វផ្សាយការរចនាអាវផាយ ក្រោមប្រធានបទ “អាវផាយទៅកាន់ពិភពលោក“

នៅថ្ងៃទី ១៧ ខែមីនា យុទ្ធនាការរចនាអាវផាយ (Ao Dai) ក្រោមប្រធានបទ "អាវផាយទៅកាន់ពិភពលោក" ត្រូវបានចាប់ផ្តើមជាផ្លូវការ។
  តារាម៉ូដែល Ao Dai ក្នុងកម្មវិធីមួយនៅទីក្រុងហូជីមិញ (រូបថត៖ Tuan Duc/TTXVN)  

យុទ្ធនាការនេះ ត្រូវបាននាយកដ្ឋានទេសចរណ៍និងសមាគមនារីទីក្រុងហូជីមិញរៀបចំឡើង ហើយបានអនុវត្តដោយមជ្ឈមណ្ឌលផ្សព្វផ្សាយទេសចរណ៍ និងអគារវប្បធម៌យុវជនទីក្រុងហូជីមិញ ដោយមានការចូលរួមពីក្រុមហ៊ុនភាគហ៊ុនម៉ូដ Son Kim (SonKim Mode) និងម៉ាកយីហោ VERA ផងដែរ។

យោងតាមតំណាងមន្ទីរទេសចរណ៍ទីក្រុងហូជីមិញ យុទ្ធនាការនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបំផុសគំនិតច្នៃប្រឌិតអំពីអាវផាយ ផ្សព្វផ្សាយយ៉ាងទូលំទូលាយ និងលើកតម្កើង អាវផាយរបស់វៀតណាម។ ទន្ទឹមនឹងនោះ យុទ្ធនាការនេះមានគោល បំណងលើកកំពស់ឋានៈនិងអត្ថន័យរបស់អាវផាយ - សម្រស់វប្បធម៌របស់វៀតណាម ក្នុងជីវភាពសង្គមរបស់ប្រជាជននៅទូទាំងប្រទេសនិងទីផ្សារអន្តរជាតិ។ តាមរយៈយុទ្ធនាការនេះ គណៈកម្មាធិការរៀបចំសង្ឃឹមថានឹងរីកសាយភាយសេចក្ដីស្រឡាញ់របស់យុវជនចំពោះអាវផាយប្រពៃណី ជំរុញការកសាងនិងធ្វើពិពិធកម្មធនធានសម្រាប់អាវផាយ ក៏ដូចជាធ្វើឱ្យអាវផាយក្លាយជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ។

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងយុទ្ធនាការរចនា សូមទាក់ទងតាមរយៈអាសយដ្ឋាន៖ Fanpage ផ្លូវការនៃពិធីបុណ្យអាវផាយទីក្រុងហូជីមិញ (https://www.facebook.com/lehoiaodai) និងគេហទំព័រនៃពិធីបុណ្យ អាវផាយទីក្រុងហូជីមិញ (https://lehoiaodaitphcm.com.vn)

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមម្ចាស់ការចូលរួមវិភាគទានកាន់តែច្រើនដល់អាស៊ាន

វៀតណាមម្ចាស់ការចូលរួមវិភាគទានកាន់តែច្រើនដល់អាស៊ាន

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ប្រធានអាស៊ានឆ្នាំ២០២៥ លោក Anwar Ibrahim នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វា មិញជីញ បានអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់អាស៊ានលើកទី៤៧ និងសន្និសីទពាក់ព័ន្ធនានាចាប់ពីថ្ងៃទី ២៥-២៨ ខែតុលា។ ដោយបានពង្រីកតួនាទីអស់រយៈពេល ៣០ឆ្នាំចូលរួមអាស៊ាន វៀតណាមបន្តចូលរួមចំណែកយ៉ាងសកម្ម និងបញ្ជាក់ពីសំឡេងដ៏សំខាន់របស់ខ្លួនក្នុងអាស៊ាន នៅក្នុងសន្និសីទទាំងនេះ។

Top