• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ផ្លាស់ប្តូរបទពិសោធន៍លុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្ររវាងវៀតណាម និងចិន

នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ក្រសួងការបរទេស និងខេត្ត ក្រុងមួយចំនួនរបស់វៀតណាមបានរួមសហការជាមួយក្រសួងការបរទេសចិន ស្ថានទូតចិនប្រចាំនៅវៀតណាម អាជ្ញាធរខេត្ត យូណាន (ចិន) រៀបចំសិក្ខាសាលាស្ដីពីការផ្លាស់ប្ដូរបទពិសោធន៍លុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្ររវាងវៀតណាម និងចិនតាមអនឡាញ។
 

សិក្ខាសាលាស្ដីពីការផ្លាស់ប្ដូរបទពិសោធន៍លុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្ររវាងវៀតណាម និងចិនតាមអនឡាញ (រូបភាព៖ ក្រសួងការបរទេស)


នៅក្នុងសិក្ខាសាលានេះ ភាគីទាំងពីរបានឯកភាពគ្នាចាត់ទុកថា នារយៈពេលកន្លងទៅ ការងារលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រនៅប្រទេសនីមួយៗ ទទួលបានលទ្ធផលយ៉ាងសំខាន់ៗជាច្រើន។ ភាពីទាំងពីរបាន អះអាងពីឧត្តមភាពនៃរបបសង្គមនិយម ដែលត្រូវបានសហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ ព្រមទាំងសង្កត់ធ្ងន់ថា ការអភិវឌ្ឍរបស់ប្រទេសនីមួយៗគឺចាំបាច់ត្រូវផ្ដោតសំខាន់លើការលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជន ។

លើសពីនេះទៅទៀត ថ្នាក់ដឹកនាំខេត្ត ក្រុងនានាបាន ដោយចាត់ទុកដោយឯកភាពគ្នាថា ក្រៅពីការជួយឧបត្ថម្ភពីថ្នាក់មជ្ឈឹមនោះ ខេត្ត ក្រុងនានាចាំបាច់ត្រូវម្ចាស់ការទាញយកគុណប្រយោជន៍ដោយឡែក ព្រមទាំងផ្តោតសំខាន់លើការកៀរគរប្រភពធនធាន ដែលមានស្រាប់ទាំងអស់ សំដៅបង្កើតការងារធ្វើកាន់តែបានច្រើនថែមទៀត លើកកម្ពស់គុណភាពសុខាភិបាល ការអប់រំ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសគឺ ប្រជាជននៅតំបន់ឆ្ងាយដាច់ស្រយាល និងបងប្អូនជនជាតិភាគតិចផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top