• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានាធិបតី​អាមេរិក​មាន​ផែនការ​​​ផ្តល់​ជំ​នួយ​សព្វាវុធ​ដល់​តៃវ៉ាន់ (ចិន)

ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៦ ខែឧសភា បានរាយការណ៍ថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden មានផែនការផ្តល់ជំនួយសព្វាវុធដែលមានតម្លៃ ៥០០លានដុល្លារអាមេរិកដល់កោះតៃវ៉ាន់ (ចិន) ដោយប្រើប្រាស់សិទ្ធសង្គ្រោះបន្ទាន់ ដូចដែលត្រូវបានអនុវត្តចំនួន ៣៥ដងសម្រាប់ប្រទេសអ៊ុយក្រែន។
មីស៊ីលប្រឆាំងនាវា Harpoon ផលិតដោយអាមេរិក ក្នុងក្របខណ្ឌរបស់កងកម្លាំងស្វ័យការពារតៃវ៉ាន់។ (រូបថត៖ Reuters )

មុននោះ រដ្ឋសភាអាមេរិកបានផ្តល់ជំនួយសព្វាវុធក្នុងតម្លៃ ១ពាន់លានដុល្លារអាមេរិកសម្រាប់កោះតៃវ៉ាន់ ពីថវិកាឆ្នាំ ២០២៣ ដោយប្រើប្រាស់ទីភ្នាក់ងារដកប្រាក់របស់ប្រធានាធិបតី (PDA) ដែលជាទីភ្នាក់ងារពន្លឿនជំនួយផ្នែកសន្តិសុខ និងបានជួយបញ្ជូនអាវុធទៅអ៊ុយក្រែនផងដែរ។ វិធីសាស្រ្តនេះ អនុញ្ញាតឱ្យប្រធានាធិបតីផ្ទេរសម្ភារៈ និងសេវាកម្មពីឃ្លាំងផ្ទុកអាវុធរបស់សហរដ្ឋអាមេរិក ដោយមិនចាំបាច់ទទួលបានការអនុញ្ញាតពីសភា ក្នុងគ្រាអាសន្ន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top