• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានាធិបតីអាមេរិក លោក Donald Trump ចេញដំណើរ អញ្ជើញ​ទៅ​បំពេញ​ ទស្សនកិច្ចនៅវៀតណាម

នាថ្ងៃទី ២៥ ខែកុម្ភៈ ប្រធានាធិបតីអាមេរិក លោក Donald Trump បាន​ចាក​ចេញ​ពីទីក្រុង​វ៉ាស៊ីន​តោន​ចេញ​ដំណើរ​ទៅកា​ន់ប្រទេសវៀតណាម  ដើម្បីចូល​រួមកិច្ចប្រជុំកំពូលលើកទី ២ ជា​មួយថ្នាក់ដឹកនាំ ស.ប.ប.ក។

នៅមូលដ្ឋាន​ទ័ពអាកាស Andrews នៅជិតទីក្រុងវ៉ាស៊ីនតោន ប្រធានាធិបតីអាមេរិក លោក Donald Trump បាន ជិះយន្ត​ហោះ Air Force One ដើម្បីចាប់ផ្តើមធ្វើដំណើរទៅកាន់វៀតណាម។ នៅលើយន្តហោះនេះ ប្រធានា​ធិបតី​អាមេរិ​ក​ លោក Donald Trump បានបង្ហោះព័ត៌មានតាមរ​យៈគេហទំ​ព័រ Twitter ដោយ​បង្ហាញ​នូវសុ​ទិដ្ឋិនិយម​អំពីជំនួបកំ​ពូលជាមួយថ្នាក់ដឹកនាំស.ប.ប.ក​ លោក Kim Jong-un ប្រកបដោយជោ​គជ័យ។ តាម​ផែន​ការ​​យន្តហោះ​របស់ប្រធានាធិបតីអាមេរិកនឹងចុះចត​នៅព្រលានយន្តហោះអ​ន្តរជាតិ​ Noi Bai ទីក្រុ​ងហាណូយ នាយប់​ថ្ងៃទី ​២៦ ខែកុម្ភៈ៕ 
 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ប្រធានរដ្ឋ លោក លឿង គឿង៖ វៀតណាមមានបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយហុងគ្រី

ប្រធានរដ្ឋ លោក លឿង គឿង៖ វៀតណាមមានបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយហុងគ្រី

លោកប្រធានរដ្ឋបានស្នើឱ្យភាគីទាំងពីរបង្កើនទំនាក់ទំនង និងការផ្លាស់ប្តូរគណៈប្រតិភូនៅគ្រប់កម្រិត និងតាមរយៈបណ្តាញផ្សេងៗគ្នា; បើកទូលាយវិស័យសហប្រតិបត្តិការ ដែលភាគីទាំងពីរអាចបំពេញបន្ថែមនិងគាំទ្រគ្នាទៅវិញទៅមក។

Top