• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភា​វៀតណាម​លោក Vuong Dinh Hue ទទួលជួបឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅវៀតណាម

នាព្រឹកថ្ងៃទី ២៥ ខែកក្កដា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅវៀតណាមលោក Denny Abdi និងឯកអគ្គរដ្ឋទូតសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ប្រចាំនៅវៀតណាមលោក Ali Akbar Nazari។
ប្រធានរដ្ឋសភាលោក Vuong Dinh Hue ទទួលជួបឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅវៀតណាម លោក Denny Abdi។ រូបថត៖ VOV

ទទួលជួបឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅវៀតណាម លោក Denny Abdi ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា វៀតណាមនិងឥណ្ឌូនេស៊ីសុទ្ធតែប្រឈមមុខនឹងការសាកល្បងជាសកល ក៏ដូចជាបានចូលរួមការផ្លាស់ប្តូរដ៏សំខាន់ចំនួន ២ គឺការផ្លាស់ប្តូរថាមពលប្រកបដោយយុត្តិធម៌និងការផ្លាស់ប្តូរឌីជីថល។ បរិបទនេះទាមទារឲ្យប្រទេសនីមួយៗត្រូវផ្តោតសំខាន់លើការរៀបចំរចនាសម្ព័ន្ធពាណិជ្ជកម្មនិងវិនិយោគឡើងវិញតាមទិសតុល្យភាពជាង។ លោកប្រធានរដ្ឋសភាបានស្នើឱ្យប្រទេសទាំងពីរជម្រុញកិច្ចសហប្រតិបត្តិការរក្សាខ្សែសង្វាក់ផ្គត់ផ្គង់ដែលមានគុណភាពដូចជា៖ កិច្ចសហប្រតិបត្តិការក្នុងវិស័យនាវាចរណ៍ ជលផល កសិផល។ ប្រធានរដ្ឋសភាបានអះអាងថា វៀតណាមនឹងធ្វើអស់ពីសមត្ថភាពដើម្បីគាំទ្រឥណ្ឌូនេស៊ីក្នុងការរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) ប្រកបដោយជោគជ័យដោយសង្ឃឹមថា ឥណ្ឌូនេស៊ីនឹងគាំទ្ររដ្ឋសភាវៀតណាមធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទសមាជិកសភាវ័យក្មេងសកលលើកទី ៩ ប្រកបដោយជោគជ័យ។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី លោក Denny Abdi បានចាត់ទុកថា វៀតណាមនិងឥណ្ឌូនេស៊ីមានរចនាសម្ព័ន្ធប្រជាជនវ័យក្មេង ហើយនេះជាឧត្តមភាពប្រកួតប្រជែងរបស់ប្រទេសទាំងពីរ បើប្រៀបនឹងប្រទេសដទៃទៀត។ ដូច្នេះ លោកឯកអគ្គរដ្ឋទូតសង្ឃឹមថាប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue នឹងមានសម្លេងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យស្រាវជ្រាវនិងអប់រំរវាងប្រទេសទាំងពីរ។

នៅក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ប្រចាំនៅវៀតណាម លោក Ali Akbar Nazari ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានអះអាងថា វៀតណាមមានបំណងចង់ជំរុញទំនាក់ទំនងលើគ្រប់វិស័យជាមួយអ៊ីរ៉ង់តាមគ្រប់កាណាល់ បក្ស រដ្ឋាភិបាល រដ្ឋសភា និងការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។ ប្រធានរដ្ឋសភាបានមានប្រសាសន៍ថា វៀតណាមតែងតែស្តាប់អនុសាសន៍ សំណើ និងត្រៀមខ្លួនជាស្រេចផ្លាស់ប្តូរដើម្បីជំរុញទំនាក់ទំនងនយោបាយ ការទូត កិច្ចសហប្រតិបត្តិការការពារជាតិសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ថាមពល ការប្រាស្រ័យរវាងប្រជាជននិងប្រជាជន... ជាមួយអ៊ីរ៉ង់។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត Ali Akbar Nazari បានអះអាងថា អ៊ីរ៉ង់ជានិច្ចកាលគោរពទំនាក់ទំនងជាមួយវៀតណាម ជានិច្ចកាលចាត់ទុកវៀតណាមជាមិត្តជិតស្និទ្ធនិងជឿទុកចិត្តរបស់អ៊ីរ៉ង់។ ឯកអគ្គរដ្ឋទូតក៏បានចាត់ទុកថា វៀតណាមនិងអ៊ីរ៉ង់មានចំណុចស្រដៀងគ្នាជាច្រើនដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ជាពិសេសលើវិស័យថាមពល ឧស្សាហកម្ម កសិកម្ម... ទន្ទឹមនឹងនោះមានបំណងថា ប្រទេសទាំងពីរខិតខំប្រឹងប្រែងធ្វើអាជីវកម្មសក្តានុពលសហប្រតិបត្តិការដើម្បីនាំមកនូវផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top