• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញ​ទទួល​ជួប​ឯក​អគ្គរដ្ឋ​ទូត​គុយបា​និង​អេស្ប៉ាញ់​


 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan (ខាងស្ដាំ)
និងឯកអគ្គរដ្ឋទូតអេស្ប៉ាញ់លោកស្រី Maria Jesus Figa Lopez Palop (រូបថត៖ VOV)

នារសៀលថ្ងៃទី២៦ ខែធ្នូ ​ឆ្នាំ​២០១៧ នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋសភាវៀ​តណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួល​ជួបសន្ទនា​ជាមួយ​ឯកអគ្គរដ្ឋទូតគុយបា លោកស្រី Lianys Torres Rivera និងឯក​អគ្គរដ្ឋ​ទូត​អេស្ប៉ាញ់ លោកស្រី Maria Jesus Figa Lopez Palop ដែលមកជួបសំដែង​ការគួរសម។
 
ក្នុងជំនួបជាមួយឯកអគ្គ​រដ្ឋទូតគុយបា ប្រធានរដ្ឋសភាលោ​កស្រី Nguyen Thi Kim Ngan​ ចាត់​ទុក​ថាទំនាក់​ទំនងរ​វាងប្រទេស​ទាំង២នា​ពេលកន្លង​ទៅ ត្រូវបាន​ពង្រឹង​ដោយ​ឥតឈប់​ឈរតាម​រយៈការ​ផ្លាស់ប្ដូរ​គណប្រតិភូ​គ្រប់ជាន់​ថ្នាក់​ តាមកាណាល់បក្ស រដ្ឋ រដ្ឋ​សភាក៏ដូចជាក្រសួង ស្ថា​ប័ននិង​តំបន់ផងដែរ។
​ 
ទទួលជួបឯកអគ្គរដ្ឋទូតអេស្ប៉ា​ញ់ ប្រធានរដ្ឋសភាលោកស្រី ​Nguyen Thi Kim Ngan មានបំណងថា​ លោក​ស្រីឯកអគ្គរដ្ឋ​ទូតបន្តរួម​វិភាគទានយ៉ាង​សកម្ម​ទៅក្នុង​ការ​ជំរុញ​ទំនាក់​ទំនង​ដៃគូយុទ្ធសាស្ត្រ​ឆ្ពោះទៅ​អនាគត​រវាង​ប្រទេស​ទាំង២ និងរដ្ឋសភាទាំង២៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

នារសៀលថ្ងៃទី៣ ខែកក្កដា នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hoang Long និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ លោក Stefan Rouenhoff បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូថាមពលវៀតណាម - អាល្លឺម៉ង់ ក្រោមសាក្សីភាពរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan។

Top