ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan (ខាងស្ដាំ)
និងឯកអគ្គរដ្ឋទូតអេស្ប៉ាញ់លោកស្រី Maria Jesus Figa Lopez Palop (រូបថត៖ VOV)
នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតគុយបា លោកស្រី Lianys Torres Rivera និងឯកអគ្គរដ្ឋទូតអេស្ប៉ាញ់ លោកស្រី Maria Jesus Figa Lopez Palop ដែលមកជួបសំដែងការគួរសម។
ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតគុយបា ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ចាត់ទុកថាទំនាក់ទំនងរវាងប្រទេសទាំង២នាពេលកន្លងទៅ ត្រូវបានពង្រឹងដោយឥតឈប់ឈរតាមរយៈការផ្លាស់ប្ដូរគណប្រតិភូគ្រប់ជាន់ថ្នាក់ តាមកាណាល់បក្ស រដ្ឋ រដ្ឋសភាក៏ដូចជាក្រសួង ស្ថាប័ននិងតំបន់ផងដែរ។
ទទួលជួបឯកអគ្គរដ្ឋទូតអេស្ប៉ាញ់ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan មានបំណងថា លោកស្រីឯកអគ្គរដ្ឋទូតបន្តរួមវិភាគទានយ៉ាងសកម្មទៅក្នុងការជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រឆ្ពោះទៅអនាគតរវាងប្រទេសទាំង២ និងរដ្ឋសភាទាំង២៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម