នៅក្នុងជំនួបនេះ
ថ្នាក់ដឹកនាំទាំងពីរបានឯកភាពថា នាពេលខាងមុខ
ប្រទេសទាំងពីរចាំបាច់ត្រូវជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម
និងវិនិយោគ ដែលសក្តិសមជាមួយទំនាក់ទំនងនយោបាយ ការទូតល្អប្រសើរ
និងសក្តានុពលដ៏ធំធេងរបស់ប្រទេសនីមួយៗ។ អនុប្រធានរដ្ឋសភាអាល់ហ្សេរីបានអះអាងថា
អាល់ហ្សេរីត្រៀមខ្លួនជាស្ពាន និងជាច្រកចូល សម្រាប់វៀតណាមជ្រៀតចូលទីផ្សារអាហ្វ្រិក
ហើយសង្ឃឹមថា នឹងមានអ្នកវិនិយោគវៀតណាមជាច្រើនមកបណ្តាក់ទុននៅអាល់ហ្សេរី។ រីឯខ្លួនវិញ
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអះអាងថា
វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីដើរតួជាស្ពាន និងជាច្រកសម្រាប់ អាល់ហ្សេរី
ដើម្បីជ្រៀតចូលទីផ្សារសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)
ដែលជាទីផ្សារយ៉ាងសកម្មដោយមានប្រជាជនចំនួន ៦៥០ លាននាក់ និងជាសេដ្ឋកិច្ចធំបំផុត ទី ៥
នៅលើពិភពលោក។
នៅចុងខែនេះ
គណៈកម្មាធិការអន្តររដ្ឋាភិបាលនៃប្រទេសទាំងពីរនឹងជួបប្រជុំពិភាក្សាលើវិស័យសហប្រតិបត្តិការជាក់ស្តែង។
នេះជាឱកាសសំខាន់សម្រាប់ភាគីទាំងពីរពិភាក្សាអំពីដំណោះស្រាយពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
ពាណិជ្ជកម្ម និងវិនិយោគ។ ថ្នាក់ដឹកនាំទាំងពីរបានស្វាគមន៍ចំពោះការពិតដែលថា
មូលដ្ឋាននៃប្រទេសទាំងពីរបានពង្រឹងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ
និងការផ្លាស់ប្តូរ។
ទាក់ទិននឹងកិច្ចសហប្រតិបត្តិការសភា
អនុប្រធានរដ្ឋសភាអាល់ហ្សេរីបានសម្តែង ក្តីសង្ឃឹមថា នាពេលខាងមុខ
ភាគីទាំងពីរនឹងជំរុញការផ្លាស់ប្តូរគណៈប្រតិភូនៃក្រុមសមាជិកសភាមិត្តភាពនៃប្រទេសនីមួយៗ; ស្នើរដ្ឋសភាវៀតណាមគាំទ្ររដ្ឋសភាអាល់ហ្សេរីក្លាយជាអ្នកសង្កេតការណ៍នៃក្រុមប្រឹក្សាអន្តរសភាអាស៊ាន
(AIPA)៕







