• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ

ពិធីទទួលបដិសណ្ឋារកិច្ចប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក Nguyen Xuan Phuc និងភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់នៃបក្សនិងរដ្ឋវៀតណាមនៅអាកាសយានដ្ឋានអន្តរជាតិ Wattay រដ្ឋធានីវៀងចន្ទន៍ (រូបថត៖ TTXVN)
 

នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងលោកជំទាវភរិយាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញទៅដល់អាកាសយានដ្ឋានអន្តរជាតិ Wattay រដ្ឋធានីវៀងចន្ទន៍ ដើម្បីចាប់ផ្តើមកម្មវិធីនៃដំណើរទស្សនកិច្ចមិត្តភាពផ្លូវការទៅប្រទេសឡាវតាមការអញ្ជើញរបស់អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith។

អញ្ជើញទទួលស្វាគមន៍លោកប្រធានរដ្ឋ Nguyen Xuan Phuc និងភរិយានៅព្រលានយន្តហោះ៖ នៅខាងភាគីឡាវមានលោក Sonexay Siphandone ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគនិងភរិយា; លោក Khemmani Pholsena  រដ្ឋមន្រ្តី ប្រធានខុទ្ទកាល័យប្រធានរដ្ឋ; ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម Sengphet Houngboungnuang។ ខាងភាគីវៀតណាមមានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសឡាវលោក Nguyen Ba Hung និងភរិយា រួមទាំងកម្មាភិបាល នៃរបស់ស្ថានទូតនិងបងប្អូនអាណិកជនវៀតណាមនៅឡាវផងដែរ។

យោងតាមរបៀបវារៈ អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith បានធ្វើជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះប្រធានរដ្ឋ Nguyen Xuan Phuc ដោយពិធីការខ្ពង់ខ្ពស់បំផុតជូនចំពោះប្រមុខរដ្ឋ។ បន្ទាប់ពីពិធីទទួលស្វាគមន៍មក ប្រធានរដ្ឋ Nguyen Xuan Phuc បានជួបសន្ទនាជាមួយអគ្គលេខាបក្ស ប្រធាធានរដ្ឋឡាវ លោក Thongloun Sisoulith ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top