• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ចូលរួមពិធីរំលឹកខួបលើកទី ៤០ ទិវាប្រពៃណីរបស់កងពលលេខ១១

នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ កងពលលេខ១១ ក្រសួងការពារប្រទេសវៀតណាម បាន រៀបចំពិធីអបអរសាទរខួបលើកទី៤០ទិវាប្រពៃណីរបស់កងពល (១១ មិថុនា ១៩៨២ - ១១ មិថុនា ២០២២) និងទទួលគ្រឿងឥស្សរិយយសការពារមាតុភូមិថ្នាក់ទី៣។
  ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ប្រគល់គ្រឿងឥស្សរិយយសការពារមាតុភូមិថ្នាក់ទី៣ជូនកងពលលេខ១១។ (រូបថត៖ TTXVN)  

អញ្ជើញថ្លែងមតិក្នុងពិធីនេះ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានលើកច្បាស់ថា៖ ក្រោយរយៈពេល៤០ឆ្នាំនៃការកសាង ខិតខំប្រឹងប្រែង និង អភិវឌ្ឍន៍ ក្រោមការដឹកនាំដោយផ្ទាល់របស់គណៈកម្មាធិការយោធាមជ្ឈិម ក្រសួង ការពារប្រទេស កងពលលេខ ១១ បានអនុវត្តន៍យ៉ាងល្អទាំងភារកិច្ចយោធា ការពារ ជាតិ និងភារកិច្ចផលិតកម្ម អាជីវកម្ម ព្រមទាំងដើរតួនាទីជាគន្លឹះក្នុងវិស័យសំណង់ មូលដ្ឋានរបស់កងទ័ពកសាងបាននូវពាណិជ្ជសញ្ញាដ៏ធំមួយនៅក្នុងឧស្សាហកម្ម សំណង់របស់វៀតណាម។

លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា សហគ្រាសយោធា បន្តជាកម្លាំងឈានមុខគេ ក្នុងការបំពេញភារកិច្ចលំបាកផ្នែកសេដ្ឋកិច្ច សង្គមកិច្ច ការពារជាតិ និងសន្តិសុខ នៅ តាមតំបន់ព្រំដែន កោះសមុទ្រ រួមចំណែកដល់ការបង្កើនធនធានសម្រាប់វិស័យការពារជាតិ រួមវិភាគទានយ៉ាងសកម្មដល់ថវិការដ្ឋ ក៏ដូចជាការអនុវត្តភារកិច្ចសន្តិសុខសង្គម គោលនយោបាយភស្តុភារសម្រាប់កងទ័ពទៀតផង៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម ទទួលជួបនាយករដ្ឋមន្ត្រីសិង្ហបុរី ប្រធានាធិបតីកូរ៉េខាងត្បូងនិងនាយកគ្រប់គ្រង IMF

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម ទទួលជួបនាយករដ្ឋមន្ត្រីសិង្ហបុរី ប្រធានាធិបតីកូរ៉េខាងត្បូងនិងនាយកគ្រប់គ្រង IMF

នាថ្ងៃទី ១៨ ខែវិច្ឆិកា នៅក្រៅកិច្ចប្រជុំសប្តាហ៍កំពូល APEC ឆ្នាំ ២០២៦ នៅទីក្រុងសិនជិន ប្រទេសចិន អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានអញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung និងនាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva។

Top