ព័ត៌មាន
ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង មានបំណងចង់ឱ្យចិននិងអាមេរិក ប្រែក្លាយទំនាក់ទំនងយុទ្ធសាស្ត្រ ទៅជាសកម្មភាព និងកិច្ចសហប្រតិបត្តិការ AI
នៅក្នុងកិច្ចប្រជុំជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅសេតវិមាន លោកប្រធានរដ្ឋចិន ស៊ី ជីនពីង បានសង្កត់ធ្ងន់ថា តួនាទីថ្មីនៃទំនាក់ទំនងយុទ្ធសាស្ត្រប្រកបដោយស្ថិរភាព និងស្ថាបនារវាងចិន និងសហរដ្ឋអាមេរិក ឆ្លុះបញ្ចាំងពីការពិតនៃទំនាក់ទំនងទ្វេភាគី និងបង្ហាញពីការរំពឹងទុកសម្រាប់អនាគត។ លោកបានអំពាវនាវឱ្យ "ភាគីទាំងពីរ ប្រែក្លាយចក្ខុវិស័យទាំងនេះទៅជាសកម្មភាព ដោយឆ្ពោះទៅរកផែនទីបង្ហាញផ្លូវមួយ ដែលផ្តោតលើកិច្ចសហប្រតិបត្តិការ ជាមួយនឹងការប្រកួតប្រជែងមានកម្រិត ការខ្វែងគំណិតគ្នាត្រូវបានគ្រប់គ្រង និងយធាទស្សន៍នៃសន្តិភាព"។ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការ AI លោកប្រធានរដ្ឋចិន ស៊ី ជីនពីង បានថ្លែងថា៖
«ចិន និងសហរដ្ឋអាមេរិក សុទ្ធតែជាមហាអំណាច AI ដែលមានសមត្ថភាព និងការទទួលខុសត្រូវក្នុងការអភិវឌ្ឍ និងគ្រប់គ្រង AI ប្រកបដោយប្រសិទ្ធភាព សំដៅធានាថា ការអភិវឌ្ឍនៅតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់មនុស្ស និងនាំមកនូវផលប្រយោជន៍ដល់ប្រជាជន។»
ទាក់ទងនឹងស្ថានភាពនៅមជ្ឈិមបូព៌ា លោកគាំទ្រការដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់វិលត្រឡប់ទៅកាន់កិច្ចព្រមព្រៀងដែលសម្រេចបាននៅទីក្រុងអ៊ីស្លាម៉ាបាដ ហើយសង្ឃឹមថា ភាគីទាំងពីរនឹងដោះស្រាយបញ្ហានេះក្នុងពេលឆាប់ៗ តាមរយៈការសន្ទនា និងការចរចា ដោយឆ្ពោះទៅរកកិច្ចព្រមព្រៀងដ៏ទូលំទូលាយមួយ៕





