ព័ត៌មាន លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ទីក្រុងហៃហ្វុង ត្រូវពិនិត្យឡើងវិញ និងស្នើយន្តការ និងគោលនយោបាយលេចធ្លោពិតប្រាកដទាក់ទងនឹងច្បាប់អភិវឌ្ឍន៍ទីក្រុង 25/09/2026 នៅរសៀលថ្ងៃទី ២៤ ខែកញ្ញា នៅទីក្រុងហៃហ្វុង នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង និងគណៈប្រតិភូរដ្ឋសភាទីក្រុងហៃហ្វុង បានរៀបចំសន្និសីទជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតមុនសម័យប្រជុំលើកទី ២ នៃរដ្ឋសភានីតិកាលទី ១៦។ នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង និងគណៈប្រតិភូរដ្ឋសភាទីក្រុងហៃហ្វុង បានរៀបចំសន្និសីទជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតមុនសម័យប្រជុំលើកទី ២ នៃរដ្ឋសភានីតិកាលទី ១៦។ (រូបថត៖ VNA)នៅក្នុងសន្និសីទ អ្នកបោះឆ្នោតទីក្រុងហៃហ្វុង បានស្នើសុំរដ្ឋាភិបាលចេញផ្សាយបទប្បញត្តិ លម្អិតដើម្បីណែនាំនិងឯកភាពលើការអនុវត្តច្បាប់អភិវឌ្ឍន៍ទីក្រុងឱ្យស៊ីសង្វាក់គ្នា ដើម្បីឱ្យទីក្រុងអាចអនុវត្តន៍គោលនយោបាយសមស្របទៅនឹងលក្ខណៈជាក់លាក់នៃទីក្រុង។ ទាក់ទងនឹងបញ្ហានេះ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានថ្លែងថា៖"ទាក់ទងនឹងច្បាប់អភិវឌ្ឍន៍ទីក្រុង មូលដ្ឋាននានា ជាពិសេសទីក្រុងធំៗដូចជាទីក្រុងហៃហ្វុង និងតំបន់សេដ្ឋកិច្ចសំខាន់ៗ ត្រូវពិនិត្យឡើងវិញ និងស្នើយន្តការ គោលនយោបាយលេចធ្លោពិតប្រាកដ។ ត្រូវផ្តោតលើការដោះសោ និងកៀរគរធនធានយ៉ាងអតិបរមាសម្រាប់ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ បណ្តាញកំពង់ផែសមុទ្រ ពាណិជ្ជកម្ម ទេសចរណ៍ ព្រមទាំងយកចិត្តទុកដាក់លើការអភិរក្សវប្បធម៌ផងដែរ។ ខ្លឹមសារទាំងនេះត្រូវតែស្នើឡើងយ៉ាងជាក់លាក់ និងច្បាស់លាស់សម្រាប់រដ្ឋាភិបាលពិចារណាក្នុង ដំណើរការសម្រេចសារាចរណ៍ណែនាំការអនុវត្ត”។លោកនាយករដ្ឋមន្ត្រីបានក្រើនរំលឹកនូវភារកិច្ច និងដំណោះស្រាយសំខាន់ៗមួយចំនួនដែលទីក្រុងហៃហ្វុងត្រូវផ្តោតលើការអនុវត្ត ដើម្បីសម្រេចបានគោលដៅកំណើន ១៣% ក្នុងឆ្នាំ ២០២៦; ក្នុងនោះផ្តោតលើការអភិវឌ្ឍឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ អេឡិចត្រូនិច រថយន្ត មេកានិច លោហធាតុ និងការដំឡើងនាវា; អភិវឌ្ឍន៍យ៉ាងខ្លាំងក្លានូវពាណិជ្ជកម្មទំនើបនិងជំរុញទេសចរណ៍; និងខិតខំបញ្ចេញទុន ១០០% ដែលបានគ្រោងទុកសម្រាប់ឆ្នាំ ២០២៦៕ តាម vovworld.vn/km-KH Tags:នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង ទីក្រុងហៃហ្វុង គោលដៅកំណើន

នៅរសៀលថ្ងៃទី ២៤ ខែកញ្ញា នៅទីក្រុងហៃហ្វុង នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង និងគណៈប្រតិភូរដ្ឋសភាទីក្រុងហៃហ្វុង បានរៀបចំសន្និសីទជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតមុនសម័យប្រជុំលើកទី ២ នៃរដ្ឋសភានីតិកាលទី ១៦។ នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង និងគណៈប្រតិភូរដ្ឋសភាទីក្រុងហៃហ្វុង បានរៀបចំសន្និសីទជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតមុនសម័យប្រជុំលើកទី ២ នៃរដ្ឋសភានីតិកាលទី ១៦។ (រូបថត៖ VNA)នៅក្នុងសន្និសីទ អ្នកបោះឆ្នោតទីក្រុងហៃហ្វុង បានស្នើសុំរដ្ឋាភិបាលចេញផ្សាយបទប្បញត្តិ លម្អិតដើម្បីណែនាំនិងឯកភាពលើការអនុវត្តច្បាប់អភិវឌ្ឍន៍ទីក្រុងឱ្យស៊ីសង្វាក់គ្នា ដើម្បីឱ្យទីក្រុងអាចអនុវត្តន៍គោលនយោបាយសមស្របទៅនឹងលក្ខណៈជាក់លាក់នៃទីក្រុង។ ទាក់ទងនឹងបញ្ហានេះ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានថ្លែងថា៖"ទាក់ទងនឹងច្បាប់អភិវឌ្ឍន៍ទីក្រុង មូលដ្ឋាននានា ជាពិសេសទីក្រុងធំៗដូចជាទីក្រុងហៃហ្វុង និងតំបន់សេដ្ឋកិច្ចសំខាន់ៗ ត្រូវពិនិត្យឡើងវិញ និងស្នើយន្តការ គោលនយោបាយលេចធ្លោពិតប្រាកដ។ ត្រូវផ្តោតលើការដោះសោ និងកៀរគរធនធានយ៉ាងអតិបរមាសម្រាប់ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ បណ្តាញកំពង់ផែសមុទ្រ ពាណិជ្ជកម្ម ទេសចរណ៍ ព្រមទាំងយកចិត្តទុកដាក់លើការអភិរក្សវប្បធម៌ផងដែរ។ ខ្លឹមសារទាំងនេះត្រូវតែស្នើឡើងយ៉ាងជាក់លាក់ និងច្បាស់លាស់សម្រាប់រដ្ឋាភិបាលពិចារណាក្នុង ដំណើរការសម្រេចសារាចរណ៍ណែនាំការអនុវត្ត”។លោកនាយករដ្ឋមន្ត្រីបានក្រើនរំលឹកនូវភារកិច្ច និងដំណោះស្រាយសំខាន់ៗមួយចំនួនដែលទីក្រុងហៃហ្វុងត្រូវផ្តោតលើការអនុវត្ត ដើម្បីសម្រេចបានគោលដៅកំណើន ១៣% ក្នុងឆ្នាំ ២០២៦; ក្នុងនោះផ្តោតលើការអភិវឌ្ឍឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ អេឡិចត្រូនិច រថយន្ត មេកានិច លោហធាតុ និងការដំឡើងនាវា; អភិវឌ្ឍន៍យ៉ាងខ្លាំងក្លានូវពាណិជ្ជកម្មទំនើបនិងជំរុញទេសចរណ៍; និងខិតខំបញ្ចេញទុន ១០០% ដែលបានគ្រោងទុកសម្រាប់ឆ្នាំ ២០២៦៕
អត្ថបទផ្សេងទៀត ASIAD ២០៖ កីឡាវៀតណាមមានក្តីសង្ឃឹមសម្រាប់មេដាយបន្ថែមទៀត25/09/2026ព័ត៌មាននាថ្ងៃទី ២៥ ខែកញ្ញា ក្រុមកីឡាវៀតណាមបន្តស្វែងរកមេដាយបន្ថែមទៀតក្នុងការប្រកួតបាញ់កាំភ្លើង ហែលទឹក និងអត្តពលកម្ម នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីលើកទី ២០ (ASIAD ២០) ដែលកំពុងប្រព្រឹត្តទៅនៅប្រទេសជប៉ុន។ ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង មានបំណងចង់ឱ្យចិននិងអាមេរិក ប្រែក្លាយទំនាក់ទំនងយុទ្ធសាស្ត្រ ទៅជាសកម្មភាព និងកិច្ចសហប្រតិបត្តិការ AI25/09/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក To Lam៖ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាត្រូវក្លាយជាសសរស្តម្ភដ៏សំខាន់មួយនៃទំនាក់ទំនងថ្មីរវាងវៀតណាមនិងកាណាដា25/09/2026ព័ត៌មានលើកកម្ពស់ទំនាក់ទំនងវៀតណាម-កាណាដាទៅជាភាពជាដៃគូយុទ្ធសាស្ត្រ25/09/2026ព័ត៌មានទំនាក់ទំនងវៀតណាម-កាណាដានឹងចូលដល់ដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយដែលកាន់តែយុទ្ធសាស្ត្រនិងទូលំទូលាយជាងមុន25/09/2026ព័ត៌មានអភិវឌ្ឍន៍ឧស្សាហកម្មវប្បធម៌ឱ្យក្លាយទៅជាកម្លាំងចលករមួយសម្រាប់កំណើនរបស់ប្រទេសជាតិ25/09/2026ព័ត៌មានលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ចូលរួមកិច្ចពិភាក្សាតុមូលជាមួយសហគ្រាសធំៗរបស់សហរដ្ឋអាមេរិក24/09/2026ព័ត៌មាន អត្ថបទផ្សេងទៀត