• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទំនាក់ទំនងវៀតណាម-កាណាដានឹងចូលដល់ដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយដែលកាន់តែយុទ្ធសាស្ត្រនិងទូលំទូលាយជាងមុន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក To Lam បានសម្តែងជំនឿជាក់ថា ទំនាក់ទំនងវៀតណាម-កាណាដានឹងចូលដល់ដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយ ដែលកាន់តែយុទ្ធសាស្ត្រ ទូលំទូលាយ ជាក់ស្ដែង និងមានប្រសិទ្ធភាពជាងមុន។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក To Lam ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច។ (រូបថត៖ VNA)

នៅព្រឹកថ្ងៃទី ២៤ ខែកញ្ញា (ម៉ោងក្នុងតំបន់) នៅវិមានអគ្គទេសាភិបាលនៅទីក្រុងអូតាវ៉ា អគ្គទេសាភិបាលកាណាដា លោកស្រី Louise Arbour បានធ្វើជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចដ៏ឧឡារិកចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក To Lam និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកាណាដា។ ក្នុងបរិយាកាសដ៏ឧឡារិក ក្រុមតន្រ្តីយោធាបានប្រគុំភ្លេងជាតិវៀតណាម។

ថ្លែងទៅកាន់សារព័ត៌មានបន្ទាប់ពីពិធីបដិសណ្ឋារកិច្ចដ៏ឧឡារិក អគ្គទេសាភិបាលកាណាដា លោកស្រី Louise Arbour បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះគឺជាឱកាសមួយសម្រាប់ភាគីទាំងពីរកត់សម្គាល់សមិទ្ធផលដែលសម្រេចបាន និងសម្លឹងមើលទៅអនាគត។ នៅក្នុងពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅ កិច្ចសហប្រតិបត្តិការនៅតែជាផ្លូវដ៏ល្អបំផុតដើម្បីរួមគ្នាជំនះលើបញ្ហាប្រឈមដែលប្រជាជននៃប្រទេសទាំងពីរកំពុងជួបប្រទះ ជំរុញវិបុលភាព និងរួមចំណែកដល់ស្ថិរភាពរយៈពេលវែង។

រីឯខ្លួនវិញ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក To Lam បានសម្តែងជំនឿជាក់ថា ទំនាក់ទំនងវៀតណាម-កាណាដានឹងចូលដល់ដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយ ដែលកាន់តែយុទ្ធសាស្ត្រ ទូលំទូលាយ ជាក់ស្ដែង និងមានប្រសិទ្ធភាពជាងមុន។

“យើងរំពឹងថាដំណើរទស្សនកិច្ចនេះនឹងបើកជំពូកថ្មីមួយនៅក្នុងទំនាក់ទំនងវៀតណាម-កាណាដា ដែលឆ្លុះបញ្ចាំងពីកម្រិតថ្មីនៃការជឿទុកចិត្តខាងនយោបាយ ការតភ្ជាប់គ្នាកាន់តែស៊ីជម្រៅទាក់ទងនឹងផលប្រយោជន៍ និងចក្ខុវិស័យ ក៏ដូចជាការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការកសាងទំនាក់ទំនងរយៈពេលវែង ស្ថិរភាព ជាក់ស្ដែង ហើយក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅច្រាំងសង្ខាងនៃមហាសមុទ្រប៉ាស៊ីហ្វិកផងដែរ”៕

តាម​ vovworld.vn/km-KH/

 ASIAD ២០៖ ​កីឡាវៀតណាមមានក្តីសង្ឃឹមសម្រាប់មេដាយបន្ថែមទៀត

ASIAD ២០៖ ​កីឡាវៀតណាមមានក្តីសង្ឃឹមសម្រាប់មេដាយបន្ថែមទៀត

នាថ្ងៃទី ២៥ ខែកញ្ញា ក្រុមកីឡាវៀតណាមបន្តស្វែងរកមេដាយបន្ថែមទៀតក្នុងការប្រកួត​បាញ់កាំភ្លើង ហែលទឹក និង​អត្តពលកម្ម នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីលើកទី ២០ (ASIAD ២០) ដែលកំពុងប្រព្រឹត្តទៅនៅប្រទេសជប៉ុន។

Top