ព័ត៌មាន លើកកម្ពស់ទំនាក់ទំនងវៀតណាម-កាណាដាទៅជាភាពជាដៃគូយុទ្ធសាស្ត្រ 25/09/2026 ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសកាណាដា នៅថ្ងៃទី ២៤ ខែកញ្ញា នៅទីក្រុងអូតាវ៉ា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក To Lam បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក To Lam និងនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney។ (រូបថត៖ TTXVN)លោកនាយករដ្ឋមន្ត្រី Mark Carney បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ឋានៈកាន់តែខ្ពស់ និងការរួមចំណែកវិជ្ជមានរបស់វៀតណាម ចំពោះសហគមន៍អន្តរជាតិ ដោយបញ្ជាក់ថា វៀតណាមគឺជាដៃគូសំខាន់របស់កាណាដាក្នុងការជំរុញទំនាក់ទំនងជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។រីឯខ្លួនវិញ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក To Lam បានបញ្ជាក់ថា វៀតណាមចាត់ទុកកាណាដាជាមិត្ត ជាដៃគូដែលអាចទុកចិត្តបាន ដែលចែករំលែកផលប្រយោជន៍ជាច្រើននិងចក្ខុវិស័យយុទ្ធសាស្ត្រ។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក To Lam បានអះអាងថា ប្រទេសទាំងពីរត្រូវផ្តោតលើអាទិភាពថ្មីៗនៅក្នុងទំនាក់ទំនងទ្វេភាគី ក្នុងនោះនាំឱ្យវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល បញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាជឿនលឿន ក្លាយជាកម្លាំងចលករថ្មី; ស្នើឱ្យពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវ ការអភិវឌ្ឍ និងការអនុវត្តបច្ចេកវិទ្យាថ្មីៗ ចែករំលែកបទពិសោធន៍លើការផ្លាស់ប្តូរឌីជីថល ការកសាងរដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល ព្រមទាំងផ្តោតលើការអភិវឌ្ឍធនធានមនុស្សដែលមានគុណភាពខ្ពស់។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានស្នើឱ្យកាណាដាបន្តយកចិត្តទុកដាក់ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ជនវៀតណាមនៅកាណាដា ដើម្បីរស់នៅដោយស្ថិរភាព ធ្វើសមាហរណកម្ម និងអភិវឌ្ឍន៍ រួមចំណែកវិជ្ជមានដល់សង្គមនៃប្រទេសសាម៉ី និងក្លាយជាស្ពានមិត្តភាពរវាងប្រទេសទាំងពីរផងដែរ។ទាក់ទងនឹងបញ្ហាតំបន់និងអន្តរជាតិ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត; ឯកភាពលើការដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២)។លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានអញ្ជើញលោកនាយករដ្ឋមន្ត្រី Mark Carney ឲ្យមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងចូលរួមសប្តាហ៍ជាន់ខ្ពស់ APEC ២០២៧។ លោកនាយករដ្ឋមន្ត្រី Mark Carney បានទទួលយកការអញ្ជើញនេះដោយរីករាយ ហើយបញ្ជាក់ថា កាណាដាគាំទ្រ និងត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយវៀតណាមក្នុងការរួមចំណែកដល់ភាពជោគជ័យនៃឆ្នាំ APEC ២០២៧។ក្នុងឱកាសនេះ មេដឹកនាំទាំងពីរបានធ្វើជាសាក្សីក្នុងពិធីប្រគល់ឯកសារសហប្រតិបត្តិការទ្វេភាគី និងការប្រកាសសេចក្តីថ្លែងការណ៍រួមស្តីពីការលើកកំពស់ផ្លូវការនូវទំនាក់ទំនងវៀតណាម-កាណាដាទៅជាភាពជាដៃគូយុទ្ធសាស្ត្រ។ មេដឹកនាំទាំងពីរជឿជាក់ថា ក្របខ័ណ្ឌថ្មីនេះនឹងបើកជំពូកថ្មីមួយនៅក្នុងទំនាក់ទំនងទ្វេភាគី ដែលនាំឲ្យកិច្ចសហប្រតិបត្តិការវៀតណាម-កាណាដាអភិវឌ្ឍន៍កាន់តែស៊ីជម្រៅ ជាក់ស្ដែង និងមានប្រសិទ្ធភាពជាងមុន ដោយរួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ និងលើពិភពលោក៕ តាម vovworld.vn/km-KH Tags:អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក To Lam នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសកាណាដា នៅថ្ងៃទី ២៤ ខែកញ្ញា នៅទីក្រុងអូតាវ៉ា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក To Lam បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក To Lam និងនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney។ (រូបថត៖ TTXVN)លោកនាយករដ្ឋមន្ត្រី Mark Carney បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ឋានៈកាន់តែខ្ពស់ និងការរួមចំណែកវិជ្ជមានរបស់វៀតណាម ចំពោះសហគមន៍អន្តរជាតិ ដោយបញ្ជាក់ថា វៀតណាមគឺជាដៃគូសំខាន់របស់កាណាដាក្នុងការជំរុញទំនាក់ទំនងជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។រីឯខ្លួនវិញ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក To Lam បានបញ្ជាក់ថា វៀតណាមចាត់ទុកកាណាដាជាមិត្ត ជាដៃគូដែលអាចទុកចិត្តបាន ដែលចែករំលែកផលប្រយោជន៍ជាច្រើននិងចក្ខុវិស័យយុទ្ធសាស្ត្រ។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក To Lam បានអះអាងថា ប្រទេសទាំងពីរត្រូវផ្តោតលើអាទិភាពថ្មីៗនៅក្នុងទំនាក់ទំនងទ្វេភាគី ក្នុងនោះនាំឱ្យវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល បញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាជឿនលឿន ក្លាយជាកម្លាំងចលករថ្មី; ស្នើឱ្យពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវ ការអភិវឌ្ឍ និងការអនុវត្តបច្ចេកវិទ្យាថ្មីៗ ចែករំលែកបទពិសោធន៍លើការផ្លាស់ប្តូរឌីជីថល ការកសាងរដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល ព្រមទាំងផ្តោតលើការអភិវឌ្ឍធនធានមនុស្សដែលមានគុណភាពខ្ពស់។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានស្នើឱ្យកាណាដាបន្តយកចិត្តទុកដាក់ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ជនវៀតណាមនៅកាណាដា ដើម្បីរស់នៅដោយស្ថិរភាព ធ្វើសមាហរណកម្ម និងអភិវឌ្ឍន៍ រួមចំណែកវិជ្ជមានដល់សង្គមនៃប្រទេសសាម៉ី និងក្លាយជាស្ពានមិត្តភាពរវាងប្រទេសទាំងពីរផងដែរ។ទាក់ទងនឹងបញ្ហាតំបន់និងអន្តរជាតិ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត; ឯកភាពលើការដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២)។លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានអញ្ជើញលោកនាយករដ្ឋមន្ត្រី Mark Carney ឲ្យមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងចូលរួមសប្តាហ៍ជាន់ខ្ពស់ APEC ២០២៧។ លោកនាយករដ្ឋមន្ត្រី Mark Carney បានទទួលយកការអញ្ជើញនេះដោយរីករាយ ហើយបញ្ជាក់ថា កាណាដាគាំទ្រ និងត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយវៀតណាមក្នុងការរួមចំណែកដល់ភាពជោគជ័យនៃឆ្នាំ APEC ២០២៧។ក្នុងឱកាសនេះ មេដឹកនាំទាំងពីរបានធ្វើជាសាក្សីក្នុងពិធីប្រគល់ឯកសារសហប្រតិបត្តិការទ្វេភាគី និងការប្រកាសសេចក្តីថ្លែងការណ៍រួមស្តីពីការលើកកំពស់ផ្លូវការនូវទំនាក់ទំនងវៀតណាម-កាណាដាទៅជាភាពជាដៃគូយុទ្ធសាស្ត្រ។ មេដឹកនាំទាំងពីរជឿជាក់ថា ក្របខ័ណ្ឌថ្មីនេះនឹងបើកជំពូកថ្មីមួយនៅក្នុងទំនាក់ទំនងទ្វេភាគី ដែលនាំឲ្យកិច្ចសហប្រតិបត្តិការវៀតណាម-កាណាដាអភិវឌ្ឍន៍កាន់តែស៊ីជម្រៅ ជាក់ស្ដែង និងមានប្រសិទ្ធភាពជាងមុន ដោយរួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ និងលើពិភពលោក៕
អត្ថបទផ្សេងទៀត ASIAD ២០៖ កីឡាវៀតណាមមានក្តីសង្ឃឹមសម្រាប់មេដាយបន្ថែមទៀត25/09/2026ព័ត៌មាននាថ្ងៃទី ២៥ ខែកញ្ញា ក្រុមកីឡាវៀតណាមបន្តស្វែងរកមេដាយបន្ថែមទៀតក្នុងការប្រកួតបាញ់កាំភ្លើង ហែលទឹក និងអត្តពលកម្ម នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីលើកទី ២០ (ASIAD ២០) ដែលកំពុងប្រព្រឹត្តទៅនៅប្រទេសជប៉ុន។ ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង មានបំណងចង់ឱ្យចិននិងអាមេរិក ប្រែក្លាយទំនាក់ទំនងយុទ្ធសាស្ត្រ ទៅជាសកម្មភាព និងកិច្ចសហប្រតិបត្តិការ AI25/09/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក To Lam៖ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាត្រូវក្លាយជាសសរស្តម្ភដ៏សំខាន់មួយនៃទំនាក់ទំនងថ្មីរវាងវៀតណាមនិងកាណាដា25/09/2026ព័ត៌មានទំនាក់ទំនងវៀតណាម-កាណាដានឹងចូលដល់ដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយដែលកាន់តែយុទ្ធសាស្ត្រនិងទូលំទូលាយជាងមុន25/09/2026ព័ត៌មានលោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ទីក្រុងហៃហ្វុង ត្រូវពិនិត្យឡើងវិញ និងស្នើយន្តការ និងគោលនយោបាយលេចធ្លោពិតប្រាកដទាក់ទងនឹងច្បាប់អភិវឌ្ឍន៍ទីក្រុង25/09/2026ព័ត៌មានអភិវឌ្ឍន៍ឧស្សាហកម្មវប្បធម៌ឱ្យក្លាយទៅជាកម្លាំងចលករមួយសម្រាប់កំណើនរបស់ប្រទេសជាតិ25/09/2026ព័ត៌មានលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ចូលរួមកិច្ចពិភាក្សាតុមូលជាមួយសហគ្រាសធំៗរបស់សហរដ្ឋអាមេរិក24/09/2026ព័ត៌មាន អត្ថបទផ្សេងទៀត