• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញទស្សនាស្ថានទូតនិងសហគមន៍ជនវៀតណាមនៅឡាវ

ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញជួបសំណេះសំណាលជាមួយតំណាងសហគមន៍ជនវៀតណាមដែលកំពុងរស់នៅនិងធ្វើការនៅឡាវ (រូបថត៖ VTV)


នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ប្រធានរដ្ឋលោក Nguyen Xuan Phuc បានអញ្ជើញទៅសាកសួរសុខទុក្ខតំណាង សហគមន៍ជនវៀតណាមដែលកំពុងរស់នៅនិងធ្វើការនៅប្រទេសឡាវ រួមជាមួយអាជីវកម្មនិងកម្មាភិបាលនៃស្ថានទូតវៀតណាម មុននឹងបញ្ចប់ដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅឡាវ។ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ប្រជាជនវៀតណាម ១០០ ពាន់នាក់នៅឡាវតែងតែឆ្ពោះទៅមាតុភូមិនិងបានផ្តល់ជំនួយឧបត្ថម្ភដល់ជនរួមជាតិ ក្នុងប្រទេសនៅពេលជួបការលំបាកដោយសារគ្រោះធម្មជាតិនិងការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ។ លោកប្រធានរដ្ឋមានបំណងចង់ឲ្យសហគមន៍ជនវៀតណាម បន្តពង្រីកប្រពៃណី ដើម្បីជន វៀតណាមគ្រប់រូប ដែលកំពុងរស់នៅនិងធ្វើការនៅប្រទេសឡាវ គឺជាគំរូដ៏ត្រចះត្រចង់ ដែលសក្តិសមនឹងឈ្មោះជាជនវៀតណាម។

លោកប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះសហគ្រាសវៀតណាមដែលកំពុងវិនិយោគនៅឡាវ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍរបស់ឡាវ និងរក្សាបាននូវកិត្យានុភាពរបស់ខ្លួនចំពោះបក្សរដ្ឋនិងប្រជាជនឡាវ។ លោកប្រធានរដ្ឋក៏បានស្នើឱ្យអាជីវកម្មនានា អនុវត្តន៍គម្រោងឱ្យបានទាន់ពេលវេលា ការពារបរិស្ថាននិងជាពិសេសត្រូវគោរពតាមច្បាប់នៃប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

វិបត្តិអាកាសធាតុកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្សជាមូលដ្ឋាន ជាពិសេសសិទ្ធិរស់រានមានជីវិត នៅក្នុងបរិបទនៃទ្វីបអឺរ៉ុបខាងត្បូង ដែលទទួលរងពីរលកកំដៅខ្លាំង។

Top