ថ្លែងនៅក្នុងជំនួបនេះ ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឆែក លោក Milos Vystrcil បានសង្កត់ធ្ងន់ថា វៀតណាម និងសាធារណរដ្ឋឆែកមានគុណសម្បត្តិធំៗចំនួន៣ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រួមមាន៖ ទំនាក់ទំនងសាមគ្គីភាពអស់រយៈពេល ៧៥ ឆ្នាំរវាងប្រទេសទាំងពីរ នៅពេលដែលប្រទេសឆេកូស្លូវ៉ាគី (បច្ចុប្បន្នជាឆែក និងស្លូវ៉ាគី) គឺជាប្រទេសអឺរ៉ុបដំបូងគេដែលបានបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាម។
បច្ចុប្បន្ន នៅសាធារណរដ្ឋឆែក មានប្រជាជនវៀតណាមជាង ៣០០,០០០ នាក់ដែលនិយាយ និងយល់ច្បាស់ភាសាឆែក; ប្រជាជនដើមកំណើតវៀតណាមប្រហែល ៥០,០០០នាក់កំពុងរស់នៅសាធារណរដ្ឋឆែក ដោយបង្កើតជាសហគមន៍ជនជាតិភាគតិចផ្លូវការដែលមានសិទ្ធិពេញលេញ។ ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឆែក លោក Milos Vystrcil បានបញ្ជាក់ថា ទាំងនេះគឺជាកត្តាពិសេសដែលបង្កលក្ខខណ្ឌអំណោយផលសម្រាប់ការបង្កើតទំនាក់ទំនងសហប្រតិបត្តិការអាជីវកម្មរវាងសាធារណរដ្ឋឆែក និងវៀតណាម៕
យោងតាមទិន្នន័យពីនាយកដ្ឋានវិនិយោគបរទេស ក្រសួងហិរញ្ញវត្ថុ ក្នុងរយៈពេល ៩ ខែដើមឆ្នាំនេះ ពាណិជ្ជកម្មទ្វេភាគីសរុបរវាងវៀតណាម និងសាធារណរដ្ឋឆែកសម្រេចបាន ១,៦ ពាន់លានដុល្លារអាមេរិក។ បច្ចុប្បន្ន សាធារណរដ្ឋឆែកមានគម្រោងវិនិយោគចំនួន ៤៦ នៅវៀតណាម ដែលមានដើមទុនចុះបញ្ជីសរុបប្រហែល ៩១,៥ លានដុល្លារ ជាប់ចំណាត់ថ្នាក់លេខ ៥២ ក្នុងចំណោមប្រទេស និងតំបន់ដែនដីសរុបទាំង ១៥៣ ដែលវិនិយោគនៅវៀតណាម៕







