• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើក​ដំណើរ​ការ​ជើងហោះហើរអន្តរជាតិទៅកាន់ទីក្រុង Da Lat បន្ទាប់ពីផ្អាករយៈ​ពេល​ជាង ២ ឆ្នាំ

នៅថ្ងៃទី២៣ ខែកក្កដា ជើងហោះហើរអន្តរជាតិដែលចេញដំណើរពីទីក្រុង Incheon (កូរ៉េខាងត្បូង) បានចុះចតប្រកបដោយសុវត្ថិភាពនៅអាកាសយានដ្ឋានអន្តរជាតិ Lien Khuong (ខេត្ត Lam Dong)។
  អ្នកដំណើរកូរ៉េខាងត្បូងមកដល់អាកាសយានដ្ឋាន Lien Khuong ក្នុងទីក្រុង Da Lat។ រូបថត៖ TTXVN  

នេះគឺជាជើងហោះហើរអន្តរ ជាតិដំបូងគេ ដែលដឹកភ្ញៀវទេសចរទៅកាន់ទីក្រុង Da Lat - ខេត្ត Lam Dong បន្ទាប់ពីផ្អាករយៈពេលជាងពីរឆ្នាំ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។ នេះគឺជាជើងហោះហើរ Charter របស់ក្រុមហ៊ុន Korean Air ដែលមានលេខកូឌ KE-៩៤៧៥ ដឹកអ្នកដំណើរចំនួន ១៤១នាក់។ បន្ទាប់ពីចុះចត ភ្ញៀវទេសចរណ៍នឹងផ្លាស់ទីទៅកាន់ទីក្រុង Da Lat ហើយស្នាក់នៅរយៈពេល ៥ ថ្ងៃ ៤ យប់។ តាមការរំពឹងទុក បន្ទាប់ពីជើងហោះហើរអន្តរជាតិលើកដំបូងនេះ ចាប់ពីខែកក្កដា ដល់ខែធ្នូ ឆ្នាំ២០២២ នឹងមានជើងហោះហើរ Charter បន្ថែមទៀតទៅកាន់ទីក្រុង Da Lat - ខេត្ត Lam Dong។

មន្ទីរវប្បធម៌ កីឡា និងទេសចរសង្ឃឹមថា ព្រឹត្តិការណ៍ទទួលស្វាគមន៍ជើងហោះហើរលើកដំបូងពីអាកាសយានដ្ឋានអន្តរជាតិ Incheon (ប្រទេសកូរ៉េ) ទៅកាន់អាកាសយានដ្ឋាន Lien Khuong (Lam Dong) នឹងមិនត្រឹមតែកត់សម្គាល់ការបើកដំណើរការជើងហោះហើរអន្តរជាតិទៅកាន់អាកាសយានដ្ឋាន Lien Khuong (Lam Dong) ប៉ុណ្ណោះទេ ប៉ុន្តែក៏ចាប់ផ្តើមដំណាក់កាលថ្មីនៃការអភិវឌ្ឍន៍ជាវិជ្ជមានសម្រាប់វិស័យទេសចរណ៍ Da Lat - Lam Dong នាពេលខាងមុខទៀតផង៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កម្មវិធីសិល្បៈ សំឡេងនៃយុគសម័យថ្មី បើកមហៅស្រពវិទ្យុទូទាំងប្រទេស

កម្មវិធីសិល្បៈ "សំឡេងនៃយុគសម័យថ្មី" បើកមហៅស្រពវិទ្យុទូទាំងប្រទេស

ពិធីបើកមហោស្រពផ្សាយសំឡេងជាតិលើកទី១៧ ដែលមានប្រធានបទ "ផ្សាយសំឡេងសម្រាប់ប្រទេសវៀតណាមដ៏រឹងមាំ និងវិបុលភាព" និងកម្មវិធីសិល្បៈ "សំឡេងនៃយុគសម័យថ្មី" បានទាក់ទាញមនុស្ស និងអ្នកទេសចរប្រមាណ ៥០.០០០នាក់ ហើយបានធ្វើឡើងនាយប់ថ្ងៃទី១១ ខែមេសា នៅទីលាន ៣០/១០ (សង្កាត់ហាឡុង ខេត្តក្វាងនិញ)។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយវិទ្យុសំឡេងវៀតណាម សម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនខេត្តក្វាងនិញ។

Top