• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកទ្វារទេសចរណ៍ ភ្ញៀវអន្តរជាតិឆ្លងតាមអាកាសយានដ្ឋានបានកើនឡើង ១៧៦%

យោងតាមរបាយការណ៍របស់នាយកដ្ឋានអាកាសចរណ៍ស៊ីវិល វៀតណាម លំហូរភ្ញៀវទេសចរឆ្លងអាកាសយានដ្ឋានក្នុងត្រីមាសទីមួយគ្រោងនឹង កើនឡើង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
 

 

តាមនោះ ចំនួនអ្នកដំណើរអន្តរជាតិបានឆ្លងកាត់អាកាសយានដ្ឋាន ឈានដល់ ៣២១ ពាន់នាក់ដែលកើនឡើង ១៧៦%; ការដឹកជញ្ជូនទំនិញអន្តរជាតិបានឈានដល់ ២៩២ ពាន់តោន ដែលកើនឡើងជាង ២១%។

ដំណាក់កាលក្រោយថ្ងៃបើកទ្វារទេសចរណ៍ គិតពីត្រឹមថ្ងៃទី ១៥ ដល់ថ្ងៃទី ២១ មិនា ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរីសម្រេចបានការធ្វើដំណើរខ្ពស់បំផុត ដោយមានជើងហោះហើរទៅមកចំនួន ៤៥ ជើងក្នុងមួយសប្តាហ៍។ ក្នុងពេលជាមួយគ្នានោះ ចំនួនអ្នកដំណើរដែលរវាងវៀតណាមនិងជប៉ុនមានកម្រិតខ្ពស់បំផុតជាមួយនឹងអ្នកដំណើរចំនួន ១០,៣ ពាន់នាក់។

តាមគម្រោង ចាប់ពីខែមេសាឆ្នាំ ២០២២ នឹងមានផ្លូវហោះហើរកាន់តែច្រើនពីសិង្ហបុរី តៃវ៉ាន់ (ចិន) និងកូរ៉េខាងត្បូងទៅកាន់ទីក្រុង Da Nang (វៀតណាម) ផងដែរ។

យោងតាមនាយកដ្ឋានអាកាសចរណ៍ស៊ីវិលវៀតណាមដែរគិតត្រឹមខែមីនា ឆ្នាំ ២០២២  ទីផ្សារអាកាសចរណ៍អន្តរជាតិមានក្រុមហ៊ុនអាកាសចរណ៍បរទេសចំនួន ២៣ និងវៀតណាម (រួមមាន Vietnam Airlines, Vietjet Air និង Bamboo Airaways) ដែលប្រតិបត្តិការជើងហោះហើរទៅ/មកទៅកាន់ប្រទេសនិងតំបន់ដែនដីចំនួន ២០។ ក្រុមហ៊ុនអាកាសចរណ៍បានប្រតិបត្តិការជើងហោះហើរចំនួន ៦៧ ទៅ/មកវៀតណាមផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top