• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បរិយាកាសធ្វើផលិតកម្មយ៉ាងផុលផុសនាដើមឆ្នាំថ្មីនៅវៀតណាម

នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ ពោលគឺថ្ងៃទី៣តេតប្រពៃណី នៅភូមិ Thanh Hoa ឃុំ Trung Thanh ខេត្ត Thai Nguyen ភាគខាងជើង វៀតណាម បានប្រព្រឹត្តទៅពិធី បុណ្យចុះស្រែនានិទាឃរដូវឆ្នាំកុរ ឯកស័ក ២០១៩ ក្រោមប្រធានបទ “កសាងជន បទថ្មីនិងទីក្រុងអរិយធម៌”។ នេះជាពិធីបុណ្យប្រពៃណីដើមដំបូងនៃនិទាឃរដូវ ដែលសំដៅបួងសួងសុំអោយអាកាសធាតុនិងរដូវអំណោយផលពេញមួយឆ្នាំ។


បរិយាកាសធ្វើផលិតកម្មយ៉ាងផុលផុសនាដើមឆ្នាំថ្មីនៅវៀតណាម
(រូបថត៖TTXVN)

ពិធីបុណ្យនេះក៏រួមចំណែកទៅក្នុងការជំរុញខ្លាំងចលនាប្រឡងប្រណាំងធ្វើផលិតកម្ម កសាងជនបទថ្មី លើកទឹកចិត្តប្រជាកសិករធ្វើពលកម្ម ផលិតកម្ម អនុវត្តន៍វិទ្យាសាស្ត្របច្ចេកទេសដ៏ជឿនលឿននិងបច្ចេកវិទ្យាជីវសាស្ត្រចូលក្នុងការធ្វើផលិតកម្ម សំដៅលើកកំពស់តម្លៃសេដ្ឋកិច្ច ជំរុញដំណើរការឧស្សាហូបនីយកម្មនិងទំនើបកម្មវិស័យកសិកម្មនិងតំបន់ជនបទ ផងដែរ។

បរិយាកាសធ្វើផលិតកម្មយ៉ាងផុលផុសនាដើមឆ្នាំថ្មីនៅវៀតណាម  (រូបថត៖ VOV)

ក្នុងពេលជាមួយគ្នានោះ នាថ្ងៃដដែល នៅទីក្រុងដាណាំង ភាគកណ្ដាលវៀតណាម អ្នកនេសាទក្នុងតំបន់បានចាប់ផ្ដើមធ្វើដំណើរចេញទៅសមុទ្រក្នុងឆ្នាំថ្មី។ តាមអ្នកនេសាទ Dinh Van Thanh នៅភូមិ Tho Quang ខ័ណ្ឌ Son Tra ទីក្រុងដាណាំងបានអោយដឹងថា ក្នុងបុណ្យតេតនេះ អាកាសធាតុងាយស្រួលណាស់បានជាប្រជាអ្នកនេសាទចាប់ផ្ដើមចេញទៅសមុទ្រកាលតាំងពីថ្ងៃទី២តេត។ លោកបានសំណេះសំណាលថា៖

“ក្នុងឆ្នាំថ្មីនេះ យើងខ្ញុំមានបំណងប្រាថ្នាថា សុំអោយអាកាសធាតុអំណោយផលពេញមួយឆ្នាំ ដើម្បីអោយយើងខ្ញុំនេសាទប្រកបដោយភាពងាយស្រួល”៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ៖ យន្តការនិងគោលនយោបាយត្រូវតែមានលក្ខណៈជា គម្នាស់និងទីបង្អែក

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ៖ យន្តការនិងគោលនយោបាយត្រូវតែមានលក្ខណៈជា “គម្នាស់និងទីបង្អែក”

នារសៀលថ្ងៃទី ៨ ឧសភា នៅទីស្នាក់ការរដ្ឋាភិបាល (នៃទីក្រុងហាណូយ) នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយក្រុមប្រឹក្សាគោលនយោបាយ សំដៅបន្តសុក្រិតសេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីយន្តការ និងគោលនយោបាយជាក់ស្តែងមួយចំនួនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឯកជន ដើម្បីអនុវត្តសេចក្តីសម្រេចចិត្តលេខ ៦៨ នៃការិយាល័យនយោបាយ។

Top