• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បណ្តាប្រទេសនានាប្តេជ្ញាចិត្តក្នុងការចែកចាយវ៉ាក់សាំងកូវីដ-១៩

ក្រុមប្រទេស G20 នឹងខិតខំធ្វើការដើម្បីធានាថា ដំណើរការប្រើប្រាស់វ៉ាក់សាំងដោយស្មើភាពនិងសមធម៌សម្រាប់មនុស្សទាំងអស់។

ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ TTXVN)



មេដឹកនាំនៃក្រុមប្រទេស G20  នៅថ្ងៃទី ២២ ខែវិច្ឆិកា បានប្តេជ្ញាធានានូវការចែកចាយវ៉ាក់សាំង កូវីដ-១៩ ប្រកបដោយសមធម៌ទូទាំងពិភពលោក ក៏ដូចជាជួយគាំទ្រដល់សេដ្ឋកិច្ចនៃបណ្តាប្រទេសក្រីក្រត្រូវរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារជំងឺរាតត្បាតដ៏កាច់សាហាវនេះ ផង ដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដែលត្រូវបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំរយៈពេល ២ ថ្ងៃនោះ  G20 បានបញ្ជាក់ថា ខ្លួននឹងប្រមូលរាល់ប្រភពធនធាន ដើម្បីដោះស្រាយតម្រូវការហិរញ្ញវត្ថុបច្ចុប្បន្នដែលវិស័យសុខភាពពិភពលោកត្រូវការ ដើម្បីជួយគាំទ្រដល់ដំណើរការស្រាវជ្រាវ អភិវឌ្ឍន៍ ផលិតនិងចែកចាយដោយសុវត្ថិភាពក៏ដូចជាប្រសិទ្ធភាពនៃវិធានការព្យាបាល ឧបករណ៍ធ្វើរោគវិនិច្ឆ័យនិងវ៉ាក់សាំងសម្រាប់កូវីដ ១៩ ផង។ យ៉ាងណាមិញ ក្រុមប្រទេស G20 នឹងខិតខំធ្វើការដើម្បីធានាថា ដំណើរការប្រើប្រាស់វ៉ាក់សាំងដោយស្មើភាពនិងសមធម៌សម្រាប់មនុស្សទាំងអស់។ នៅក្នុងសេចក្តីថ្លែងការណ៍រួមនេះ G20 ក៏បានប្រកាសគាំទ្រដល់យន្តការសហប្រតិបត្តិការពហុភាគី ដោយចាត់ទុក នេះគឺជាវិធានការសហប្រតិបត្តិការដ៏សំខាន់បំផុតនាពេលបច្ចុប្បន្ន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌាលោក រ៉ាជណាត ស៊ីង

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌាលោក រ៉ាជណាត ស៊ីង

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានអះអាងថា វៀតណាមតែងតែចាត់ទុកឥណ្ឌាជាដៃគូសំខាន់របស់ខ្លួន; ស្នើឱ្យភាគីទាំងពីរបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ។

Top