• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បណ្ឌិតសភានយោបាយជាតិហូជីមិញមានបំណងចង់សហប្រតិបត្តិការជាមួយស្វីសក្នុងវិស័យអប់រំនិងបណ្តុះបណ្តាល

បណ្ឌិតសភានយោបាយជាតិហូជីមិញ មានបំណងចង់សហប្រតិបត្តិការជាមួយគ្រឹះ ស្ថានអប់រំ ជាពិសេសគ្រឹះស្ថានបណ្តុះបណ្តាលនិងបំប៉នជួរថ្នាក់ដឹកនាំនិងអ្នកគ្រប់គ្រងក៏ដូចជា វិទ្យាស្ថានស្រាវជ្រាវនិងប្រឹក្សាគោលនយោបាយរបស់ប្រទេសស្វីសផងដែរ។
ទិដ្ឋភាពនៃជំនួប។ (រូបថត៖ VNA)

នាយកបណ្ឌិតសភានយោបាយជាតិហូជីមិញ លោក Nguyen Xuan Thang បានអះអាងដូច្នេះនៅរសៀលថ្ងៃទី ២៨ ឧសភា នៅទីក្រុងហាណូយ នៅពេលទទួល ជួបនិងធ្វើការជាមួយលោក Thomas Gass ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថ ភាពនៃសហព័ន្ធស្វីសប្រចាំនៅវៀតណាម។ លោក Nguyen Xuan Thang ក៏បាន និយាយថា បណ្ឌិតសភាត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍ជាមួយដៃគូស្វីស ក្នុងវិស័យនានា ជាពិសេសបញ្ហាទាក់ទងនឹងការផ្លាស់ប្តូរថាមពលប្រកបដោយសមធម៌ ការធ្វើបរិវត្តកម្មឌីជីថល ការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតស្វីសប្រចាំនៅវៀតណាម លោក Thomas Gass បានអះអាងថា ស្វីសជានិច្ចកាលគោរពទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ជាមួយវៀតណាម ដោយយល់ស្របនឹងមតិយោបល់ និងសំណើសម្រាប់កិច្ចសហ ប្រតិបត្តិការរបស់បណ្ឌិតសភានយោបាយជាតិហូជីមិញ។ នាពេលខាងមុខ លោកឯក អគ្គរដ្ឋទូតមានបំណងចង់សម្របសម្រួលជាមួយបណ្ឌិតសភា ដើម្បីរៀបចំសិក្ខាសាលា ក្នុងឱកាសអបអរសាទរខួបលើកទី ៧០ ទិវាចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុង ហ្សឺណែវ (ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ១៩៥៤ - ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៤)៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥ នារសៀលថ្ងៃទី ១៦ ខែកញ្ញា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសម័យសន្ទនាកម្រិតខ្ពស់ ដោយមានការចូលរួមពីគណៈប្រតិភូជិត ១.០០០ នាក់ដែលជាថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន សាខា មូលដ្ឋាន អង្គការអន្តរជាតិ អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងសហគមន៍ធុរកិច្ចឯកជនទូទាំងប្រទេស។

Top