ក្នុងជំនួបនេះ ប្រធានរដ្ឋសភាទាំងបីបានឯកភាពគ្នាថា ការជំរុញទំនាក់ទំនងផ្សារភ្ជាប់យ៉ាងជិតស្និទ្ធរវាងប្រទេសទាំងបីនិយាយរួម និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងបីនិយាយដោយឡែក មានអត្ថន័យជាយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍនៃប្រទេសនីមួយៗ ដើម្បីវិបុលភាព និងសុភមង្គលរបស់ប្រជាជន។ ថ្នាក់ដឹកនាំទាំងបីបានឯកភាពលើទិសដៅកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ក្នុងនោះរួមមានការរៀបចំជំនួបដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញរវាងប្រធានរដ្ឋសភានៃប្រទេសទាំងបី ការអនុវត្តដំណើរទស្សនកិច្ចកម្រិតខ្ពស់ ការរៀបចំការផ្លាស់ប្តូររវាងគណៈកម្មាធិការនានា ក្រុមសមាជិកសភាមិត្តភាព សមាជិកសភាវ័យក្មេង សមាជិកាសភា និងការសិក្សាបង្កើតខ្សែទូរស័ព្ទទាន់ហេតុការណ៍ (Hotline) រវាងរដ្ឋសភាទាំងបី។
នៅព្រឹកថ្ងៃដដែលនេះដែរ ប្រធានរដ្ឋសភាវៀតណាម លោក ត្រឹន ថាញ់មិន បានជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាហ្វីលីពីន និងជាប្រធាន AIPA-47 លោក Faustino “Bojie” G. Dy III ប្រធានរដ្ឋសភាសិង្ហបុរី លោក Seah Kian Peng និងប្រធានក្រុមប្រឹក្សានីតិប្បញ្ញត្តិប្រ៊ុយណេ លោក Haji Abdul Rahman Taib ផងដែរ៕






