• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី៣០ទិវាបង្កើត Viettel


នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅពិធីរំលឹកខួប (រូបថត៖ VGP)
 

ក្រោយ​រយៈពេល៣០ឆ្នាំ Viettel បានក្លាយទៅជាក្រុមហ៊ុនមួយក្នុងចំណោម ៣០ក្រុមហ៊ុន​ទូរគមនាគមន៍​ធំបំផុត​លើពិភព​លោក ហើយស្ថិតនៅក្នុងក្រុម ពាណិជ្ជសញ្ញាចំ​នួន៥០០ដែលមាន​តម្លៃធំ​បំផុត​ទូទាំង​ពិភពលោក​ផង​ដែរ។

នាព្រឹក​ថ្ងៃទី១ ខែឧសភា ឆ្នាំ​២០១៩ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បាន​អញ្ជើញ​ចូលរួមពិធីរំលឹកខួបលើកទី៣០ទិវា បង្កើតសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្ម-ទូរគមនា គមន៍យោធា (Viettel) (ថ្ងៃ​ទី១ ខែ មិថុនា ឆ្នាំ១៩៨៩ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩)។
 
ក្រោយរយៈពេល​៣០ឆ្នាំ Viettel បានក្លាយទៅជាក្រុមហ៊ុនមួយក្នុងចំណោម ៣០ក្រុមហ៊ុនទូរគមនា គមន៍ធំបំផុត​លើ​ពិភពលោក ហើយស្ថិតនៅក្នុងក្រុម ​ពាណិជ្ជសញ្ញាចំនួន៥០០​ដែលមាន​តម្លៃធំ​បំផុ​តទូ​ទាំង​ពិភព​លោក​ផង​ដែរ។ Viettel បានមានវត្តមាននៅប្រទេសចំនួន១៧ ដែលក្នុងនោះបណ្ដាក់ទុននិងធ្វើ អាជីវកម្ម​នៅទីផ្សារបរទេសចំនួន១០ ដោយទទួលបានប្រាក់ចំណូលចំនួន១០ ពាន់លានដុល្លាអាមេរិក​ជាប្រ​ចាំ​ឆ្នាំ ដែល​ស្មើរនឹង​៣%នៃ GDP របស់វៀតណាម។
 
អញ្ជើញថ្លែងនៅ​ពិធីនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានវាយ​តម្លៃ​ខ្ពស់​ចំពោះ​យុទ្ធ​សាស្ត្រ​អភិវឌ្ឍ​នៃសម្ព័ន្ធក្រុមហ៊ុន Viettel ដែលផ្តោតទៅលើវិស័យទូរគមនាគមន៍និងការតភ្ជាប់ខាងឌីជីថល។ លោក នាយក​រដ្ឋមន្រ្តីបានអះអាងថា Viettel ជាសាក្ខីភាពដ៏រស់រវើកអំពីប្រសិទ្ធភាពនិង តួនាទីសំខាន់​របស់​សហគ្រាស​រដ្ឋក្នុង​វិស័យសេដ្ឋកិច្ចសង្គមសំខាន់ៗរប​ស់ ប្រទេស​ជាតិ៕

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម​
 

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top