ព័ត៌មាន
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ផ្ញើសារលិខិតលើកទឹកចិត្តដល់ក្រុមកីឡាវៀតណាម ដែលចូលរួម Sea Game 30
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ផ្ញើសារលិខិតលើកទឹកចិត្តដល់ក្រុមកីឡាវៀតណាម ដែលចូលរួម Sea Game 30
នាយប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានផ្ញើសារលិខិតអបអរសាទរនិងលើកទឹកចិត្តដល់ប្រធានក្រុមគ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម លោក Park Hang-seo រួមទាំងក្រុមកីឡាករវៀតណាមទាំងអស់ ដែលកំពុងចូលរួមមហោស្រពកីឡា អាស៊ីអាគ្នេយ៍ឆ្នាំ ២០១៩ (Sea Game 30)។
ក្នុងសារលិខិត ដែលផ្ញើជូនលោក Park Hang-seo នោះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានជួនពរដល់លោក Park Hang-seo រួមទាំងក្រុមគ្រូបង្វឹក និងក្រុមកីឡាករជម្រើសជាតិវៀតណាមទាំងអស់ ទទួលឲ្យបានសមិទ្ធិដ៏ធំធេង ថែមទៀតផងដែរ។
ក្នុងសារលិខិត ដែលផ្ញើជូនក្រុមកីឡា វៀតណាមនោះ លោកនាយករដ្ឋមន្រ្តីបានកោតសរសើរចំពោះមសមិទ្ធិដំបូងរបស់កម្មាភិបាល គ្រូបង្វឹក និងកីឡាករវៀតណាម ដែលបានចូលរួម Sea Game 30 ជាពិសេសគឺក្រុមកីឡាការិនីបាល់ទាត់ជម្រើសជាតិវៀតណាម។ លោកនាយករដ្ឋមន្រ្តីសង្ឃឹមថាក្រោមការដឹកនាំរបស់គ្រូបង្វឹក Mai Duc Chung នោះ ក្រុមកីឡាការិនីបាល់ទាត់ជម្រើសជាតិវៀតណាម បន្តសាមគ្គីគ្នា ខិតខំប្រឹងប្រែងប្រកួត ដើម្បីបន្តទទួលបានមេដាយមាស Sea Game ប្រកបដោយជោគជ័យ។ លើសពីនេះទៅទៀត លោក នាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា៖ ប្រទេសទាំងមូលតែងតែគាំទ្រដល់ក្រុមកីឡាករវៀតណាម ហើយទន្ទឹងរង់ចាំជ័យជំនះថ្មីៗ ដើម្បីមានមោទនភាពជាតិផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម