• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ឆ្លើយបទសម្ភាសន៍សារព័ត៌មានបរទេសស្ដីពីការងារបង្ការទប់ស្កាត់ជំងឺឆ្លង Covid-19 នៅវៀតណាម

នាថ្ងៃទី២១ ឧសភា នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីរដ្ឋាភិបាល វៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញឆ្លើយបទសម្ភាសន៍ របស់ទីភ្នាក់ងារសារព័ត៌មានបរទេសប្រចាំវៀតណាមដូចជា Bloomberg (អាមេរិក) TASS (រុស្ស៊ី) NHK និងកាសែត Akahata (ជប៉ុន) ស្ដីពីការងារ បង្ការទប់ស្កាត់ជំងឺឆ្លង Covid-19 របស់វៀតណាម។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអះអាងថា ភាពជោគ ជ័យរបស់វៀតណាមគឺអាស្រ័យទៅលើការប្រុងប្រយ័ត្នចំពោះជំងឺឆ្លងតាំងពីដំបូងទីដើម្បីចាត់វិធានការដឹកនាំយ៉ាងត្រឹមត្រូវនិងប្ដូរផ្ដាច់ យកប្រជាជនធ្វើជាមជ្ឈមណ្ឌល ហើយត្រូវបានប្រជាជនគាំទ្រផងដែរ។
ទស្សនៈដ៏ឥតងាករេរបស់ បក្ស រដ្ឋ និងរដ្ឋាភិបាលវៀតណាមនោះគឺរក្សាភាពម្ចាស់ការ មិនអត្តនោម័ត “ប្រយុទ្ធប្រឆាំងជំងឺឆ្លងដូចប្រយុទ្ធប្រឆាំងខ្មាំងសត្រូវ” កៀរគរកម្លាំង និងការចូលរួមរបស់ប្រព័ន្ធនយោបាយនិងសហគមន៍សង្គមទាំងមូល ផ្ដល់ អាទិភាពដល់ការបង្ការជំងឺ  រាំងខ្ទប់គ្រោះអាសន្នឆ្លងជំងឺពីខាងក្រៅ កំណត់តំបន់ផ្ទុះជំងឺ ដើម្បីកំចាត់ទទួលយកការខូចខាតខាងសេដ្ឋកិច្ចនាពេលខាង មុខដើម្បីការពារសុខភាព អាយុជីវិតរបស់ប្រជាជនឲ្យបានល្អបំផុត។

ដើម្បីជំនះពុះពារលើផលប៉ះពាល់បង្កឡើងដោយជំងឺឆ្លង រដ្ឋាភិបាលវៀតណាមបានអនុវត្តដំណោះស្រាយឧបត្ថម្ភសេដ្ឋកិច្ចជាច្រើន ដោះស្រាយ ការលំបាកសម្រាប់ផលិតកម្មអាជិវកម្ម បើកកញ្ចប់ជំនួយឧបត្ថម្ភសម្រាប់ ពលករ ធានាសន្តិសុខសង្គម។ ហេតុដូច្នេះ រហូតមកដល់បច្ចុប្បន្ននេះ វៀតណាមបានរុញថយក្រោយជំងឺឆ្លងជាស្ថាពរ ព្រមទាំងរក្សាយ៉ាងរឹងមាំនូវម៉ាក្រូសេដ្ឋកិច្ច ផ្ទេរទៅ “ភាពធម្មតាថ្មី” ឡើងវិញ ព្រមទាំង ប្ដេជ្ញាចិត្តសម្រេច បានកំណើន GDP ឆ្នាំ២០២០ក្នុងចន្លោះពី៤,៥ដល់៥% ផងដែរ។

ចែករំលែកអំពីកិច្ចសហប្រតិបតិ្តការអន្តរជាតិរបស់វៀតណាមក្នុងការឆ្លើយតបនឹងជំងឺឆ្លង Covid-19 លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានមានប្រសាសន៍ថា វៀតណាមមានសកម្មភាពជាក់ស្ដែងជាច្រើនក្នុងបំណងជួយឧបត្ថម្ភ សហប្រតិបតិ្តការជាមួយប្រទេស អង្គការអន្តរជាតិ ផ្សេងៗទៀតដែលត្រូវបានសហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ដូចជាការ ប្រគល់ជូនម៉ាស់ សម្ភារៈបរិក្ខារពេទ្យ ចែករំលែកព័ត៌មាននិងបទពិសោធន៍ ក្នុងការបង្ការទប់ស្កាត់ជំងឺឆ្លងរបស់វៀតណាម៕

តាម VOV5- វិទ្យុសម្លេងវៀតណាម 

នាយករដ្ឋមន្ត្រីលោក ផាម មិញជីញ អញ្ជើញជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ និងនាយករដ្ឋមន្ត្រីអូស្ត្រាលី

នាយករដ្ឋមន្ត្រីលោក ផាម មិញជីញ អញ្ជើញជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ និងនាយករដ្ឋមន្ត្រីអូស្ត្រាលី

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច ចូលរួមកិច្ចប្រជុំកំពូល G២០ និងចូលរួមបណ្តាសកម្មភាពទ្វេភាគី នៅអាហ្វ្រិកខាងត្បូង នៅរសៀលថ្ងៃទី ២២ ខែវិច្ឆិកា (ម៉ោងក្នុងស្រុក) លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ បានអញ្ជើញជួបជាមួយអគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស និងនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់តូនី អាល់បានីស។

Top