• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទៅអុជធូប​ទាន​រំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅកេរ្តិ៍ដំណែលផ្ទះលេខ ៦៧

លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះកម្មាភិបាល និងបុគ្គលិកនៃតំបន់កេរ្តិ៍ដំណែលលោកប្រធានហូជីមិញនៅវិមានប្រធានរដ្ឋ ដែលទទួលបានសមិទ្ធិជាច្រើន តាំងពីសកម្មភាពរក្សា អភិរក្ស រហូតដល់ការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ សំដៅអនុវត្តន៍ល្អនូវការងារឧទ្ទេសនាមអំពីជិវិត បុព្វហេតុ និងគំរូសីលធម៌របស់លោកប្រធានហូជីមិញ។

ក្នុងឱកាសទទួលអំណរនិទាឃរដូវ ឆ្នាំជូត ទោស័ក ២០២០ និងឆ្ពោះទៅពិធីរំលឹកខួបលើកទី ៩០ ឆ្នាំ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម នាព្រឹកថ្ងៃទី ២២ ខែមករា នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅអុជធូបទានរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅផ្ទះលេខ ៦៧ ក្នុងតំបន់កេរ្តិ៍ដំណែលលោកប្រធាន​ហូជីមិញនៅវិមានប្រធានរដ្ឋ។

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទៅអុជធូបទានរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅកេរ្តិ៍ដំណែលផ្ទះលេខ ៦៧ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

អញ្ជើញថ្លែងនៅទីនេះ លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះកម្មាភិបាល និងបុគ្គលិកនៃតំបន់កេរ្តិ៍ដំណែលលោកប្រធានហូជីមិញនៅវិមានប្រធានរដ្ឋ ដែលទទួលបានសមិទ្ធិជាច្រើន តាំងពីសកម្មភាពរក្សា អភិរក្ស រហូតដល់ការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ សំដៅអនុវត្តន៍ល្អនូវការងារឧទ្ទេសនាមអំពីជិវិត បុព្វហេតុ និងគំរូសីលធម៌របស់លោកប្រធានហូជីមិញ។ ក្នុងឱកាសចូលឆ្នាំថ្មី ២០២០ នោះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានស្នើឲ្យកម្មាភិបាលនិងបុគ្គលិកតំបន់កេរ្តិ៍ដំណែលលោកប្រធានហូជីមិញនៅវិមានប្រធានរដ្ឋពង្រីកសមិទ្ធិដែលទទួលបានក្នុងរយៈពេល ៥០ ឆ្នាំកន្លងទៅ ខិតខំប្រឹងប្រែងសម្រេចល្អនូវរាល់ភារកិច្ចឲ្យសក្តិសមជាអាស័យដ្ឋានក្រហមអំពី

ការអប់រំនយោបាយ សតិអារម្មណ៍ សេចក្ដីស្នេហាជាតិនិងប្រពៃណីបដិវត្តសម្រាប់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ព្រមទាំង​ជាទីកន្លែងប្រមូលផ្ដុំនូវសេចក្ដីជឿទុកចិត្ត មនោសញ្ចេតនាគោរពស្រឡាញ់របស់បក្សទាំងមូលប្រជាជន​​​ទាំងមូល និងកងទ័ពទាំងមូលចំពោះលោកប្រធានហូជីមិញដ៏មហិមា៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top