• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទស្តីពីការអនុវត្តភារកិច្ចឆ្នាំសិក្សាថ្មី ២០១៩-២០២០


 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ថ្លែងក្នុងកិច្ចប្រជុំ
 

 នាព្រឹក​ថ្ងៃទី៦ ខែសីហា ឆ្នាំ​២០១៩ នៅទីក្រុងហាណូយ ក្រសួងអប់រំនិងបណ្តុះបណ្តាល បានរៀប​ចំ​សន្និសីទ​បូក​សរុប​ឆ្នាំសិ​ក្សា ២០១៨-២០១៩ និងអនុវត្តន៍ភារកិច្ចសម្រាប់ឆ្នាំសិក្សាថ្មី ២០១៩-២០២០។
 
នាយករដ្ឋ​មន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមនិងដឹកនាំសន្និសីទនេះ។ នៅឯកិច្ចប្រជុំ រដ្ឋមន្ត្រីក្រ​សួង​អប់រំនិងបណ្តុះបណ្តាលបានមានប្រសាសន៍ថា នឹងដាក់ចេញនូវដំណោះស្រាយសំខាន់ៗចំនួន ៥ នៅ​ក្នុងឆ្នាំសិក្សា ២០១៩-២០២០ ក្នុងនោះបាន​ផ្តោត​សំខាន់​លើការ​អភិវឌ្ឍ​ប្រភព​ធន​ធាន​មនុស្ស​របស់​ផ្នែក​ផង​ដែរ​។ ស្តីពីភារកិច្ចសម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ ២០១៩-២០២០,  រដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្តុះបណ្តាល លោក Phung Xuan Nha បានអោយដឹងថា៖ “ផ្នែកទាំង​មូលបន្ត​អនុវត្ត​តាម​ដំណើរការ​ដែល​មាន​ក្រុម​ភារកិច្ច​ចំបាច់​ចំនួន​ ៩ និងដំណោះស្រាយជាមូលដ្ឋានចំនួន ៥ ដែលបានដាក់ចេញ ដោយប្តេជ្ញា​ជំនះពុះពារ​និង​បង្កើត​ការ​ផ្លាស់​ប្តូរ​ជាមូលដ្ឋានក្នុងបញ្ហាការអប់រំនិងការបណ្តុះបណ្តាល ដែលសង្គម កំពុងមានការយកចិត្តទុកដាក់ ក្នុងនោះ​ សង្កត់ធ្ងន់លើការអនុវត្តយ៉ាងល្អ ក្រុមភារកិច្ចសំខាន់ៗចំនួន ០៥ ​ផងដែរ”៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top