• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមសង្កត់ធ្ងន់លើគោលដៅរាំងខ្ទប់ ជាអតិបរមាការរីករាលដាលជំងឺ Covid-19 ទៅសហគមន៍

នាយករដ្ឋមន្រ្តីរដ្ឋាភិបាលបានស្នើឲ្យគ្រប់ជាន់ថ្នាក់គ្រប់ផ្នែក ប្រជាជន ជាពិសេសគឺអង្គការនយោបាយ-សង្គម បង្កើនការចលនាដល់ស្ថាប័ននីមួយអង្គការនីមួយៗ ទីប្រជុំជនគ្រួសារនីមួយៗនិងប្រជាជនម្នាក់ៗ អំពីការផ្លាស់ប្ដូរយ៉ាងខ្លាំងក្លានូវទំលាប់ប្រចាំថ្ងៃដើម្បីបន្សាំនឹងសំណូមពរក្នុងការងារបង្ការទប់ស្កាត់ជំងឺ។

ខុទ្ទកាល័យរដ្ឋាភិបាលវៀតណាមទើបនឹងបានចេញសន្និដ្ឋានរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលលោក Nguyen Xuan Phuc នៅក្នុងកិច្ចប្រជុំ គណៈអចិន្រ្តៃយ៍រដ្ឋាភិបាលស្ដីពីការងារបង្ការ ទប់ស្កាត់ជំងឺ Covid-19។ សន្និដ្ឋាននេះបានលើកច្បាស់ថា ការងារបង្ការទប់ស្កាត់ Covid-19 បានឈានចូលដំណាក់កាលថ្មី ដែលទាមទារឲ្យមានការប្ដេជ្ញាចិត្តខ្ពស់ថែមទៀត ការរួមដៃ ការទទួលខុសត្រូវខ្ពស់ថែមទៀតរបស់ប្រព័ន្ធនយោបាយទាំងមូល ជាមួយនឹងដំណោះស្រាយដ៏ខ្លាំងក្លានិងប្ដូរផ្ដាច់ថែមទៀតផងដែរ។

ស្ថាប័នរដ្ឋបន្តបញ្ឈប់ កាត់បន្ថយកិច្ចប្រជុំមិនចាំបាច់ បង្កើនការប្រជុំ អនឡាញ ជំរុញខ្លាំងការងារឃោសនាស្ដីពីវិធានការបង្ការទប់ស្កាត់ជំងឺតាម រយៈមធ្យោបាយសារព័ត៌មានមហាជន និងបណ្ដាញសង្គម។ គ្រប់ថ្នាក់ ផ្នែក និងតំបន់បន្តជ្រួតជ្រាបនូវគោលដៅរាំងខ្ទប់ ជាអតិបរមាការឆ្លង រីករាលដាលជំងឺទៅសហគមន៍៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស អាយុ ២០ ឆ្នាំជារៀងរហូត

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស "អាយុ ២០ ឆ្នាំជារៀងរហូត"

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា បានអះអាងថា៖ ពលីកម្មនិងការលះបង់របស់វីរៈយុទ្ធជនពលី យុទ្ធជនពិការ យុទ្ធជនជំងឺ និងជនមាន គុណូបការៈ គឺជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសជាតិមានសន្តិភាព ឯកភាព និងការអភិវឌ្ឍនាពេលបច្ចុប្បន្ន។

Top