• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc៖ បង្កើនស្មារតីប្រុងប្រយ័ត្ននិងគ្មានការធ្វេសប្រហែសក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត

នាព្រឹកថ្ងៃទី ២៩ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញជាអធិបតីនៃកិច្ចប្រជុំគណៈ កម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាល ជាមួយបណ្តាមូលដ្ឋាននិងក្រសួង ស្ថាប័ននានា ស្តីពីការបង្ការនិងទប់ស្កាត់កូវីដ ១៩។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថតៈ VGP/Quang Hieu)



យោងតាមរបាយការណ៍របស់គណៈកម្មការជាតិដឹកនាំការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាយកូវីដ ១៩ នៅក្នុងកិច្ចប្រជុំបានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី ២៩ ខែកក្កដានេះ កន្លែងផ្ទុះជំងឺរាតត្បាតនៃទីក្រុង Da Nang មានអ្នកឆ្លងចំនួន ៣០ នាក់ ក្នុងនោះ អ្នកជំងឺចំនួន ២៧ នាក់នៅទីក្រុង Da Nang, អ្នកជំងឺចំនួន ២ នាក់នៅខេត្ត Quang Nam និងអ្នកជំងឺមួយទៀតនៅខេត្ត Quang Ngai។ អ្នកជំងឺកូវីដ-១៩ ភាគច្រើនមានអាយុចាប់ពី ៤០ ឆ្នាំឡើងទៅ។ រហូតមកដល់ពេលនេះ ប្រទេសវៀតណាមមានករណីឆ្លងសរុបចំនួន ៤៤៦ ករណី។

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ជំងឺរាតត្បាតកូវីដ ១៩ លើកនេះ មានការឆ្លងទូលំទូលាយ ហើយមិនទាន់រកឃើញ F0 នៅឡើយទេ។ លើសពីនេះទៅទៀត មានហានិភ័យឆ្លងជំងឺ រាលដាលតាមតំបន់ជាច្រើនពោលគឺឥឡូវនេះបានរកឃើញអ្នកឆ្លងជំងឺតាមទីក្រុងធំៗរបស់វៀតណាមហើយ។ ហេតុដូច្នេះ  យើងទាំងអស់គ្នាចាំបាច់ត្រូវបង្កើនស្មារតីប្រុងប្រយ័ត្ន បង្កើនស្មារតីទទួលខុសត្រូវចំពោះ ប្រជាជននិងកុំធ្វេសប្រហែសឲ្យសោះ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top