• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh មកដល់ទីក្រុងហាណូយបញ្ចប់ដោយជោគ ជ័យដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក និងប្រេស៊ីល

នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ យន្តហោះពិសេសដឹកលោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាស យានដ្ឋានអន្តរជាតិ Noi Bai នៃទីក្រុងហាណូយ បញ្ចប់ដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំ សប្តាហ៍កំពូលនៃមហា សន្និបាតអង្គការសហប្រជាជាតិ រួមផ្សំសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក និងដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសប្រេស៊ីល។
រដ្ឋមន្ត្រី ប្រធានខុទ្ទកាល័យរដ្ឋាភិបាល លោក Tran Van Son បានអញ្ជើញទទួលលោកនាយករដ្ឋមន្ត្រី Pham Minh Chinh នៅអាកាសយានដ្ឋាន Noi Bai (រូបថត៖ VGP/Nhat Bac)

ក្នុងរយៈពេល ៨ ថ្ងៃនៅសហរដ្ឋអាមេរិក និងប្រេស៊ីល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh មានសកម្មភាពជាបន្តបន្ទាប់ ពោលគឺមានសកម្មភាពជាង ៧០ នៅទីក្រុងចំនួន ៥(នៅសហរដ្ឋអាមេរិក គឺទីក្រុង San Francisco, Washington D.C, New York; នៅប្រេស៊ីលគឺទីក្រុង Sao Paulo និងទីក្រុង Brasilia)

ទោះបីជាមានកម្មវិធីការងារដ៏មមាញឹក ទាំងនៅសហរដ្ឋអាមេរិក និងប្រេស៊ីលក៏ដោយ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចំណាយពេលជួបសំណេះសំណាលជាមួយអាណិកជនវៀតណាម  និងជួបជាមួយមិត្តភ័ក្តិពីសហរដ្ឋ អាមេរិក និងប្រេស៊ីល ដែលជាអ្នកស្រឡាញ់ និងបានរួមចំណែកយ៉ាងច្រើនសម្រាប់ទំនាក់ទំនងវៀតណាម - សហរដ្ឋអាមេរិក; វៀតណាម-ប្រេស៊ីល។ តាមនោះ រួមចំណែករឹតបន្តឹងមនោសញ្ចេតនាមាតុភូមិ ជាមួយអាណិកជន និងចំណង់សាមគ្គីភាព ជាមួយមិត្តភក្តិអាមេរិក និងប្រេស៊ីល; ប្រមូលផ្តុំកម្លាំងសម្រាប់ការអភិវឌ្ឍន៍របស់ វៀតណាម និងពូនជ្រុំទំនាក់ទំនងរបស់វៀតណាមជាមួយបណ្តាប្រទេស។

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានទទួលជោគជ័យយ៉ាងត្រចះត្រចង់ ដោយសម្រេចបានរាល់គោលដៅ និងភារកិច្ច  ក្នុងការអនុវត្តជាក់ស្តែងគោលនយោបាយការបរទេសរបស់វៀតណាម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top