• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យ​ពលរដ្ឋទៅចាក់វ៉ាក់សាំង កូវីដ-១៩ ដូសជំរុញ

នាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យប្រជាពលរដ្ឋ ចាក់វ៉ាក់សាំងយ៉ាងសកម្ម ដើម្បីការពារខ្លួនឯង ការពារក្រុមគ្រួសារ និងសហគមន៍ ប្រឆាំងជំងឺរាតត្បាត។

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ពង្រីកផ្លូវជាតិលេខ៤១ មានប្រវែងជាង ៩៥គីឡូម៉ែត្រនៅខេត្ត កំពង់ស្ពឺ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន  បានលើកឡើងថា ប្រជាពលរដ្ឋកម្ពុជាជាច្រើនបានចាក់វ៉ាក់សាំងការពារជំងឺ កូវីដ-១៩ ដូសទី៥ហើយ ប៉ុន្តែពលរដ្ឋខ្មែរចំនួន ៤លាននាក់ទៀតមិនទាន់ទៅទទួលការចាក់វ៉ាក់សំាងបង្ការជំងឺកូវីដ-១៩ ដូសទី៣ឡើយ។ នាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យប្រជាពលរដ្ឋ ចាក់វ៉ាក់សាំងយ៉ាងសកម្ម ដើម្បីការពារខ្លួនឯង ការពារក្រុមគ្រួសារ និងសហគមន៍ ប្រឆាំងជំងឺរាតត្បាត។

យោងតាមការស្ថិតិរបស់ក្រសួងសុខាភិបាលកម្ពុជា គិតត្រឹមថ្ងៃទី ២៥ ខែធ្នូ អត្រាចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ លើកុមារអាយុពី ៣-៥ ឆ្នាំ សម្រេចបាន ៧៩,៦៣% ហើយកុមារទាំងអស់ដែលមានអាយុចាប់ពី ៥ ឆ្នាំឡើងទៅ សម្រេចបានជាង ១០០% ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាមនឹងដំណើរការនៅចុងឆ្នាំនេះ

មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាមនឹងដំណើរការនៅចុងឆ្នាំនេះ

នៅព្រឹកថ្ងៃទី ១ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោកនាយករដ្ឋមន្ត្រី ផាម មិញ ជីញ បានធ្វើជាអធិបតីក្នុងសន្និសីទមួយដើម្បីពិគ្រោះយោបល់លើក្រឹត្យស្តីពីការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម។

Top