• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញអញ្ជើញអុជធូបគោរពវិញ្ញាណក្ខ័ន្ធអតីតនាយករដ្ឋមន្ត្រី ផាន វាន់ ខាយ

នារសៀលថ្ងៃទី ១ ខែកុម្ភៈ (ត្រូវនឹងថ្ងៃទី ៤ នៃបុណ្យតេត) ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធអតីតនាយករដ្ឋមន្ត្រីលោក ផាន វាន់ https://cmsbaoanh.vnanet.vn/ManageTinVan/WorkFollowTV/Edit?menuid=26#ខាយ និងបានអញ្ជើញទៅសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីដល់ក្រុមគ្រួសារ និងសាច់ញាតិរបស់លោកអតីតនាយករដ្ឋមន្ត្រីផានវ៉ាន់ ខាយ នៅទីក្រុងហូជីមិញ។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធអតីតនាយករដ្ឋមន្ត្រី លោក ផាន វ៉ាន់ ខាយ  (រូបថត៖ VOV)

នៅទីនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ បានសង្កត់ធ្ងន់ថា៖ ក្នុងការចងចាំដល់អតីតថ្នាក់ដឹកនាំជំនាន់មុនៗនេះ យើងប្តេជ្ញាធ្វើតាមគំរូ   លើកតម្កើងស្មារតីនៃក្រមសីលធម៌បដិវត្តន៍ និងបម្រើជាតិមាតុភូមិដោយអស់ពីចិត្ត បម្រើប្រជាជន; ថែរក្សា និងពូនជ្រុំនូវស្នាដៃបដិវត្តន៍ដែលជំនាន់មុនសម្រេចបាន បន្តកសាងប្រទេសដ៏សំបូរបែប អរិយធម៌ វិបុលភាព និងធ្វើឱ្យប្រជាពលរដ្ឋកាន់តែសម្បូរធូធារ និងសប្បាយរីករាយ។

លោកនាយករដ្ឋមន្រ្តី ហ្វាម មិញ ជីញ បានផ្ញើជូនក្រុមគ្រួសារអតីតនាយករដ្ឋមន្ត្រីផាន វ៉ាន់ ខាយ សេចក្តីជូនពរឆ្នាំថ្មី ទទួលបានភាពសុខសានត្រាន និងវិបុលភាព; បន្តថែរក្សា និងលើកតម្កើងប្រពៃណីគ្រួសារ រួមចំណែកកសាង និងការពារមាតុភូមិ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

អគ្គលេខាបក្ស លោក តូ ឡឹម៖ បេសកកម្មរបស់បក្សកុម្មុយនិស្តវៀតណាមគឺដឹកនាំ និងនាំប្រទេសឱ្យឈានចូលយុគ្គសម័យអភិវឌ្ឍន៍និងវិបុលភាព

អគ្គលេខាបក្ស លោក តូ ឡឹម៖ បេសកកម្មរបស់បក្សកុម្មុយនិស្តវៀតណាមគឺដឹកនាំ និងនាំប្រទេសឱ្យឈានចូលយុគ្គសម័យអភិវឌ្ឍន៍និងវិបុលភាព

ក្នុងរយៈពេល ៩៥ ឆ្នាំកន្លងមក បក្សកុម្មុយនិស្តវៀតណាមបានដឹក នាំប្រទេសឆ្លងកាត់រាល់ការលំបាក និងបញ្ហាប្រឈមរាប់មិនអស់ បង្កើតនូវជ័យជំនះ និងសមិទ្ធិផលដ៏មហិមារ ដែលបន្សល់ទុកនូវសញ្ញាណយ៉ាងត្រចេះត្រចង់នៅក្នុង ប្រវត្តិសាស្រ្តដ៏រុងរឿងរបស់ជាតិ។

Top