នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធអតីតនាយករដ្ឋមន្ត្រី លោក ផាន វ៉ាន់ ខាយ (រូបថត៖ VOV)
នៅទីនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ បានសង្កត់ធ្ងន់ថា៖ ក្នុងការចងចាំដល់អតីតថ្នាក់ដឹកនាំជំនាន់មុនៗនេះ យើងប្តេជ្ញាធ្វើតាមគំរូ លើកតម្កើងស្មារតីនៃក្រមសីលធម៌បដិវត្តន៍ និងបម្រើជាតិមាតុភូមិដោយអស់ពីចិត្ត បម្រើប្រជាជន; ថែរក្សា និងពូនជ្រុំនូវស្នាដៃបដិវត្តន៍ដែលជំនាន់មុនសម្រេចបាន បន្តកសាងប្រទេសដ៏សំបូរបែប អរិយធម៌ វិបុលភាព និងធ្វើឱ្យប្រជាពលរដ្ឋកាន់តែសម្បូរធូធារ និងសប្បាយរីករាយ។
លោកនាយករដ្ឋមន្រ្តី ហ្វាម មិញ ជីញ បានផ្ញើជូនក្រុមគ្រួសារអតីតនាយករដ្ឋមន្ត្រីផាន វ៉ាន់ ខាយ សេចក្តីជូនពរឆ្នាំថ្មី ទទួលបានភាពសុខសានត្រាន និងវិបុលភាព; បន្តថែរក្សា និងលើកតម្កើងប្រពៃណីគ្រួសារ រួមចំណែកកសាង និងការពារមាតុភូមិ៕