ព័ត៌មាន
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ ស្នើរឱ្យវិស័យហិរញ្ញវត្ថុ “ចំណូលនិងចំណាយប្រកបដោយលក្ខណៈលោតផ្លោះ - ហិរញ្ញវត្ថុប្រកបដោយចីរភាព”
នៅឆ្នាំ ២០២៦ លោកនាយករដ្ឋមន្ត្រីបានប្រគល់ឲ្យវិស័យហិរញ្ញវត្ថុអនុវត្តបាវចនាសកម្មភាព៖ "សេចក្តីប្រាថ្នាក្លៀវក្លា - ស្ថាប័នត្រួសត្រាយផ្លូវ - អភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព - ឌីជីថលូបនីយកម្មឈានមុខគេ - ចំណូលនិងចំណាយប្រកបដោយលក្ខណៈលោតផ្លោះ - ហិរញ្ញវត្ថុប្រកបដោយ ចីរភាព។
“ស្ថានភាពកំពុងវិវត្តយ៉ាងឆាប់រហ័ស ដូច្នេះយើងត្រូវតែក្តាប់ជាប់ និងឆ្លើយតបដោយភាពបត់បែននិងមានប្រសិទ្ធភាព។ ការរួមបញ្ចូលគ្នាដ៏សុខដុមរមនា សមហេតុផល និងមានប្រសិទ្ធភាពនៃគោលនយោបាយហិរញ្ញវត្ថុ និងរូបិយវត្ថុគឺមានសារៈសំខាន់។ គោលនយោបាយទាំងពីរនេះត្រូវតែគាំទ្រគ្នាទៅវិញទៅមកដើម្បីរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដែលជារឿងសំខាន់សម្រាប់ជំហានលោតផ្លោះ។ ក្នុងផែនការសកម្មភាពនៃមហាសន្និបាតបក្សលើកទី ១៤ រួមមានលក្ខណៈទម្លុះទម្លាយជាច្រើន រួមទាំងកំណើនពីរខ្ទង់នៅក្នុងឆ្នាំខាងមុខ។ ប្រព័ន្ធហិរញ្ញវត្ថុត្រូវតែមាននិរន្តរភាព ហើយការវិនិយោគលើការអភិវឌ្ឍត្រូវតែផ្តោត និងកំណត់គោលដៅ។ ការចំណាយត្រូវតែសន្សំសំចៃ ត្រឹមត្រូវ គ្រប់គ្រាន់ និងមានប្រសិទ្ធភាពដើម្បីធានាបាននូវប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយចីរភាព”។ នេះបើយោងតាមប្រសាសន៍របស់នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជីញ៕






