• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វេណេស៊ុយអេឡារៀបចំគណៈរដ្ឋមន្ត្រីឡើងវិញនិងបញ្ជាក់ពីការចរចាសម្រាប់លក់ប្រេងឆៅទៅឱ្យសហរដ្ឋអាមេរិក

នាថ្ងៃទី ៦ មករា តាមម៉ោងក្នុងតំបន់ ប្រធានាធិបតីបណ្ដោះអាសន្នរបស់ប្រទេសវេណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានតែងតាំងលោក Calixto Ortega Sanchez អតីតទេសាភិបាលធនាគារកណ្តាល ជារដ្ឋមន្ត្រីទទួលបន្ទុកសេដ្ឋកិច្ច ដែលកត់សម្គាល់នូវការរៀបចំគណៈរដ្ឋមន្ត្រីឡើងវិញលើកដំបូងចាប់តាំងពីលោកស្រីចូលកាន់តំណែង។

លោក Calixto Ortega Sanchez។ (រូបថត៖ REUTERS)
 

ការរៀបចំគណៈរដ្ឋមន្ត្រីឡើងវិញនេះ កើតឡើងត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីសហរដ្ឋមន្ត្រីធ្វើការវាយឆ្មក់ និងចាប់ខ្លួនលោកប្រធានាធិបតី Maduro ដើម្បីនាំមកកាត់ទោសនៅសហរដ្ឋអាមេរិក។ ថ្លែងនៅលើកញ្ចក់ទូរទស្សន៍រដ្ឋ លោកស្រី Rodriguez បាននិយាយថា រដ្ឋាភិបាលបានដាក់ចេញគោលដៅ "ពង្រឹងលទ្ធផលសេដ្ឋកិច្ចដែលសម្រេចបានរួចហើយ" ព្រមទាំងបានដកស្រង់ការព្យាករណ៍ពីគណៈ​កម្មការសេដ្ឋកិច្ចអង្គការសហប្រជាជាតិសម្រាប់អាមេរិកឡាទីន និងការ៉ាប៊ីន (ECLAC) ថា សេដ្ឋកិច្ចរបស់វេណេស៊ុយអេឡាអាចសម្រេចបានកំណើន ៦,៥% កាលពីឆ្នាំមុន។

នៅក្នុងការវិវឌ្ឍពាក់ព័ន្ធ កាលពីថ្ងៃទី ៧ ខែមករា ក្រុមហ៊ុនប្រេងឧស្ម័នជាតិវេណេស៊ុយអេឡា (PDVSA) បានបញ្ជាក់ថា ពួកគេកំពុងចរចាជាមួយសហរដ្ឋអាមេរិក អំពីការលក់ប្រេងឆៅក្នុងបរិមាណធំ ក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងពាណិជ្ជកម្មដែលមានស្រាប់រវាងប្រទេសទាំងពីរ ក្រោយពីការរឹតត្បិតអស់រយៈពេលជាច្រើនឆ្នាំ ដោយសារតែទណ្ឌកម្ម។

ការប្រកាសនេះត្រូវបានធ្វើឡើងត្រឹមតែមួយថ្ងៃបន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិក និងស្ថាប័នមានសមត្ថកិច្ចបណ្ដោះអាសន្ននៅវេណេស៊ុយអេឡា បានឈានដល់កិច្ចព្រមព្រៀងបឋមមួយ តាមនោះទីក្រុងវ៉ាស៊ីនតោន នឹងទទួលប្រេងវេណេស៊ុយអេឡាដែលមានគុណភាពខ្ពស់ចំនួន ៣០ ទៅ ៥០ លានបារ៉ែល ហើយលក់វានៅលើទីផ្សារក្នុងតម្លៃទីផ្សារអន្តរជាតិ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញ​ចូលរួមសន្និសីទរដ្ឋាភិបាលជាមួយ​​មូលដ្ឋាន ស្តីពីការអនុវត្តភារកិច្ចសម្រាប់ឆ្នាំ២០២៦

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញ​ចូលរួមសន្និសីទរដ្ឋាភិបាលជាមួយ​​មូលដ្ឋាន ស្តីពីការអនុវត្តភារកិច្ចសម្រាប់ឆ្នាំ២០២៦

នៅព្រឹកថ្ងៃទី ៨ ខែមករា សន្និសីទបូកសរុបការងារឆ្នាំ២០២៥ និងដាក់ពង្រាយភារកិច្ចឆ្នាំ២០២៦ របស់រដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ត្រូវបានធ្វើឡើងតាមអ៊ីនធឺណិត ដោយភ្ជាប់ទៅកាន់ខេត្ត និងទីក្រុងទាំង៣៤។

Top