• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញ​ចូលរួមសន្និសីទរដ្ឋាភិបាលជាមួយ​​មូលដ្ឋាន ស្តីពីការអនុវត្តភារកិច្ចសម្រាប់ឆ្នាំ២០២៦

នៅព្រឹកថ្ងៃទី ៨ ខែមករា សន្និសីទបូកសរុបការងារឆ្នាំ២០២៥ និងដាក់ពង្រាយភារកិច្ចឆ្នាំ២០២៦ របស់រដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ត្រូវបានធ្វើឡើងតាមអ៊ីនធឺណិត ដោយភ្ជាប់ទៅកាន់ខេត្ត និងទីក្រុងទាំង៣៤។

លោកអគ្គលេខាធិការ តូ ឡឹម លោកប្រធានរដ្ឋ លឿង គឿង លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងលោកបប្រធានរដ្ឋសភា ត្រឹន ថាញ់ មិន អញ្ជើញចូលរួមសន្និសីទ។ រូបថត៖ VNA

អញ្ជើញចូលរួមសន្និសីទរួមមាន លោកអគ្គលេខាបក្ស តូ ឡឹម; លោកប្រធានរដ្ឋ លឿង គឿង; លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ; លោកប្រធានរដ្ឋសភា ត្រឹន ថាញ់ មិន; សមាជិកអចិន្ត្រៃយ៍នៃគណៈលេខា លោក ត្រឹន កាំ ទូ រួមជាមួយថ្នាក់ដឹកនាំក្រសួង ផ្នែក និងមូលដ្ឋាននានា។

ទិដ្ឋភាពរួមនៃសន្និសីទ។ រូបថត៖ VNA

ថ្លែងសុន្ទរកថាបើក លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ បានសង្កត់ធ្ងន់ថា ការអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅឆ្នាំ២០២៥ និងដំណាក់កាល ២០២១-២០២៥ បានប្រព្រឹត្តទៅក្នុងបរិបទដែលស្ថានភាពពិភពលោកមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនិងស្មុគស្មាញ ដោយមានកត្តាជាច្រើនដែលមិនអាចទាយទុកជាមុនបាន និងលើសពីការព្យាករណ៍ រួមទាំងបញ្ហាប្រឈមក្នុងស្រុកមួយចំនួន។ ក្នុងបរិបទនោះ ដោយមានការចូលរួមពីប្រព័ន្ធនយោបាយទាំងមូល ប្រជាជន និងសហគមន៍ធុរកិច្ច ជាមួយនឹងការគាំទ្រពីមិត្តភក្តិអន្តរជាតិ រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីបានដឹកនាំយ៉ាងម៉ឺងម៉ាត់នូវការអនុវត្តន៍ភារកិច្ចនិងដំណោះស្រាយដោយសមកាលកម្ម ហើយសម្រេចបានលទ្ធផលសំខាន់ៗ និងទូលំទូលាយជាច្រើន។ នៅឆ្នាំ ២០២៥ កំណើនសេដ្ឋកិច្ចនឹងឈានដល់ ៨,០២% ដែលជាកំណើនខ្ពស់បំផុតនៅក្នុងតំបន់ និងពិភពលោក បង្កើតជាមូលដ្ឋានដ៏រឹងមាំសម្រាប់ដំណាក់កាលថ្មីនៃការអភិវឌ្ឍរបស់ប្រទេសជាតិ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ៖ ជ្រើសរើសដៃគូ និងបច្ចេកវិទ្យា​សមស្រប ដើម្បីអនុវត្តគម្រោងថាមពលនុយក្លេអ៊ែរ និញ ធួន ២

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ៖ ជ្រើសរើសដៃគូ និងបច្ចេកវិទ្យា​សមស្រប ដើម្បីអនុវត្តគម្រោងថាមពលនុយក្លេអ៊ែរ និញ ធួន ២

ចាំបាច់ត្រូវជ្រើសរើសដៃគូ និងបច្ចេកវិទ្យាសមស្រប ដើម្បីអនុវត្តគម្រោងថាមពលនុយក្លេអ៊ែរ និញ ធួន ២ ឲ្យបានឆាប់រហ័ស។ នេះជាការណែនាំរបស់នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ នៅក្នុងកិច្ចប្រជុំលើកទី ៤ នៃគណៈកម្មាធិការដឹកនាំការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ ដែល

Top