• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស តូ ឡឹម៖ ប្រទេសជាតិបានប្រមូលផ្តុំឋានៈនិងកម្លាំងគ្រប់គ្រាន់ដើម្បីចូលទៅក្នុងយុគសម័យនៃការអភិវឌ្ឍដ៏ខ្លាំងមាំមួននិងរុងរឿង

"ប្រទេសជាតិបានប្រមូលផ្តុំឋានៈនិងកម្លាំងគ្រប់គ្រាន់ដើម្បីចូលទៅក្នុងយុគសម័យនៃការអភិវឌ្ឍដ៏ខ្លាំងមាំមួននិងរុងរឿង"។ នេះជាការបញ្ជាក់របស់លោកអគ្គលេខាបក្ស តូ ឡឹម នៅក្នុងសន្និសីទបូកសរុបការងារឆ្នាំ ២០២៥ និងដាក់ពង្រាយ ភារកិច្ចឆ្នាំ ២០២៦ របស់រដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី ៨ ខែមករា ក្រោមទម្រង់អនឡាញនិងផ្ទាល់នៅទីក្រុងហាណូយ។

ទិដ្ឋភាពនៅសន្និសីទ។ (រូបថត៖ VNA)
 

នៅក្នុងសន្និសីទ លោកអគ្គលេខាបក្សបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងលទ្ធផលរបស់រដ្ឋាភិបាលក្នុងឆ្នាំ ២០២៥ ក្នុងការគ្រប់គ្រងអតិផរណា និងសម្រេចបានកំណើន GDP ឆ្នាំ ២០២៥ ដែលស្ថិតនៅកម្រិតខ្ពស់ក្នុងតំបន់ ព្រមទាំងអះអាងថា ទាំងនេះគឺជាលទ្ធផលលេចធ្លោ ដែលបង្ហាញយ៉ាងច្បាស់ពីភាពធន់នៃសេដ្ឋកិច្ចនៅក្នុងបរិបទនៃការប្រែប្រួលសកលជាច្រើន។ សម្រាប់រយៈពេលខាងមុខ លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់លើបញ្ហានានាដែលអាចចាត់ទុកថាជាទិសដៅ ភារកិច្ច និងដំណោះស្រាយស្នូល ដែលរដ្ឋាភិបាលត្រូវផ្តោតលើការអនុវត្ត ដើម្បីដឹកនាំប្រទេសជាតិចូលទៅក្នុងយុគសម័យនៃការអភិវឌ្ឍដ៏ខ្លាំងមាំមួននិងរុងរឿង។

«ផ្តោតលើការដោះស្រាយចំណុចកកស្ទះនិងជំពាក់ជំពិនក្នុងស្ថាប័ន ដើម្បីដោះសោធនធានដែលត្រូវជាប់គាំងនាពេលបច្ចុប្បន្ន។ ត្រូវផ្លាស់ប្តូរយ៉ាងខ្លាំង និងពិតប្រាកដ ពីផ្នត់គំនិត «គ្រប់គ្រង» ទៅជា «ស្ថាបនាការអភិវឌ្ឍ»។ ក្នុងពេលជាមួយគ្នានោះ ប្តេជ្ញាចិត្តដើម្បីរក្សាយ៉ាងរឹងមាំនូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា និងធានាបាននូវតុល្យភាពសំខាន់ៗ; ការគ្រប់គ្រងសាពើពន្ធ-រូបិយវត្ថុត្រូវតែមានការសម្របសម្រួលយ៉ាងជិតស្និទ្ធ ប្រកបដោយភាពបត់បែន ដោយផ្អែកលើគោលការណ៍ទីផ្សារ ជៀសវាងការប្រើប្រាស់វិធានការរដ្ឋបាលលើសលុប»។

លោកអគ្គលេខាបក្ស តូ ឡឹម ថ្លែងសុន្ទរថា។ រូបថត៖ VNA

 

ទាក់ទងនឹងគោលដៅជាក់លាក់ លោកអគ្គលេខាបក្សបានតម្រូវឱ្យរដ្ឋាភិបាលផ្តោតលើការអភិវឌ្ឍឧស្សាហកម្មជាមូលដ្ឋាន ឧស្សាហកម្មមុខព្រួញ យុទ្ធសាស្ត្រ «Make in Vietnam» ធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនូវសេដ្ឋកិច្ចសមុទ្រ សេដ្ឋកិច្ចមហាសមុទ្របៃតង សេដ្ឋកិច្ចលំហ (នៅលើអាកាសនិងក្រោមដី) និងសេដ្ឋកិច្ចចែករំលែក...; អភិវឌ្ឍន៍រដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល; បង្កើតសាជីវកម្មឯកជនធំៗដែលមានសមត្ថភាពគ្រប់គ្រាន់ដើម្បីចូលរួមក្នុងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ បច្ចេកវិទ្យាខ្ពស់ និងវិស័យយុទ្ធសាស្ត្រ។

ទាក់ទងនឹងបញ្ហាការពារជាតិ សន្តិសុខ និងកិច្ចការបរទេស លោកអគ្គលេខាបក្ស តូ ឡឹម បានតម្រូវឱ្យបន្តកសាងខឿនការពារជាតិដ៏រឹងមាំដោយផ្អែកលើប្រជាជនទាំងមូល ប្រព័ន្ធការពារខ្លួនតាមយោធភូមិភាគនិងតំបន់; អភិវឌ្ឍន៍ឧស្សាហកម្មការពារជាតិ និងសន្តិសុខដោយខ្លួនទីពឹងខ្លួន ប្រើប្រាស់បានពីរយ៉ាង ទំនើប បង្កើនកម្លាំងរួមនៃកងកម្លាំងប្រដាប់អាវុធ; បន្តបំពេញឲ្យបានល្អនូវការងារការពារប្រជាពលរដ្ឋ ការលើកកម្ពស់ការទូតវប្បធម៌ ការទូតប្រជាជន តាមនោះលើកកម្ពស់ឋានៈ និងកិត្យានុភាពអន្តរជាតិរបស់វៀតណាម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញ​ចូលរួមសន្និសីទរដ្ឋាភិបាលជាមួយ​​មូលដ្ឋាន ស្តីពីការអនុវត្តភារកិច្ចសម្រាប់ឆ្នាំ២០២៦

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញ​ចូលរួមសន្និសីទរដ្ឋាភិបាលជាមួយ​​មូលដ្ឋាន ស្តីពីការអនុវត្តភារកិច្ចសម្រាប់ឆ្នាំ២០២៦

នៅព្រឹកថ្ងៃទី ៨ ខែមករា សន្និសីទបូកសរុបការងារឆ្នាំ២០២៥ និងដាក់ពង្រាយភារកិច្ចឆ្នាំ២០២៦ របស់រដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ត្រូវបានធ្វើឡើងតាមអ៊ីនធឺណិត ដោយភ្ជាប់ទៅកាន់ខេត្ត និងទីក្រុងទាំង៣៤។

Top