លោកស្រី ង្វៀន ធីហឿង ប្រធាននាយកដ្ឋានស្ថិតិ ក្រសួងហិរញ្ញវត្ថុ ថ្លែងនៅក្នុងពិធី។ (រូបថត៖ VGP/Tran Long)
នេះគឺជាជំរឿនមួយក្នុងចំណោមជំរឿនស្ថិតិជាតិទ្រង់ទ្រាយធំចំនួន ៣ ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់ការកែលម្អប្រព័ន្ធព័ត៌មានសេដ្ឋកិច្ចជាតិ។
ការធ្វើជំរឿនសេដ្ឋកិច្ចជាតិឆ្នាំ២០២៦ គឺសំដៅប្រមូលព័ត៌មានពេញលេញទូលំទូលាយ សត្យានុម័ត និងទាន់សម័យ អំពីស្ថានភាពប្រតិបត្តិការរបស់គ្រឹះស្ថានសេដ្ឋកិច្ចលើទូទាំងប្រទេស រួមមាន៖ សហគ្រាស អង្គភាពអាជីព សមាគម គ្រឹះស្ថានជំនឿ សាសនា និងអាជីវកម្មលក្ខណៈគ្រួសារ។ នេះគឺជាការធ្វើស្ថិតិទ្រង់ទ្រាយធំ មានវិសាលភាពធំទូលាយ និងមុខសញ្ញាចម្រុះ។ លោកស្រី ង្វៀន ធីហឿង ប្រធាននាយកដ្ឋានស្ថិតិ ក្រសួងហិរញ្ញវត្ថុ បានឲ្យដឹងថា លទ្ធផលនៃជំរឿនលើកនេះ មានអត្ថន័យដ៏សំខាន់ក្នុងការវាយតម្លៃស្ថានភាពបច្ចុប្បន្ននៃសេដ្ឋកិច្ច ព្រមទាំងបម្រើជាមូលដ្ឋានទិន្នន័យសំខាន់ៗសម្រាប់បង្កើតគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់មជ្ឈិម និងមូលដ្ឋានក្នុងរយៈពេលខាងមុខផងដែរ៕