ព័ត៌មាន
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh៖ ខេត្ត Yen Bai ចាំបាច់ត្រូវជំរុញយ៉ាងខ្លាំងក្លានូវសក្តានុពល ឱកាសលេចធ្លោនិងគុណសម្បត្តិប្រកួតប្រជែង
ក្នុងជំនួបធ្វើការនេ លេខាគណៈកម្មាធិការបក្សខេត្ត Yen Bai លោក Do Duc Duy បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ទោះបីជាជួបប្រទះនឹងការលំបាកនិងបញ្ហាប្រឈមជាច្រើន ជាពិសេសជំងឺរាតត្បាតកូវីដ ១៩ ប៉ុន្តែ បក្សភាគ អាជ្ញាធរមូលដ្ឋាន និងប្រជាជន Yen Bai តែងតែសមាគ្គីគ្នា មានការប្តេជ្ញាខ្ពស់ ខិតខំប្រឹងប្រែង ដើម្បីជំនះរាល់ការលំបាក ដោយអនុវត្តន៍ព្រមៗគ្នាប្រកបដោយប្រសិទ្ធភាពរាល់ដំណោះស្រាយ ហើយទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់លើគ្រប់វិស័យ។ ពោលគឺ ផលិតផលក្នុងស្រុកសរុបនៅក្នុងខេត្ត តែងតែរក្សាបាននូវអត្រាកំណើនដ៏ល្អជាមួយនឹងរចនាសម្ព័ន្ធសេដ្ឋកិច្ចវិជ្ជមាន ដោយហេតុនេះ ធ្វើអោយជីវភាពរស់នៅរបស់ប្រជាជនមានភាពប្រសើរឡើងឥតឈប់ឈរ។ ជាមួយគ្នានោះ វិស័យ ការពារជាតិនិងសន្តិសុខត្រូវបានរក្សា; សណ្តាប់ធ្នាប់សង្គមនិងសុវត្ថិភាពត្រូវបានធានា; សកម្មភាពកិច្ចការបរទេសត្រូវបានជំរុញយ៉ាងខ្លាំង។
អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា Yen Bai គឺជាទឹកដីដែលសម្បូរទៅដោយប្រវត្តិសាស្ត្រ វប្បធម៌ និងបដិវត្តន៍ ពាសពេញដោយសក្តានុពល គុណសម្បត្តិ និងឱកាសលេចធ្លោ។ Yen Bai មានកត្តាទាំងអស់សម្រាប់ការអភិវឌ្ឍឆាប់រហ័ស និងនិរន្តរភាព ហើយអាចក្លាយជាខេត្តល្អនៅឆ្នាំ២០២៥ និងស្ថិតក្នុងក្រុមខេត្តអភិវឌ្ឍន៍ឈានមុខគេនៃភាគខាងជើង និងតំបន់ភ្នំនៅឆ្នាំ២០៣០។
នាថ្ងៃដដែល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីតាំងរំលឹកវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Nghia Lo៕