• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញទទួលជួបឧបនាយករដ្ឋមន្ត្រី លោកជំទាវ ម៉ែន សំអន

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានស្នើឱ្យលោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បន្តជួយឧបត្ថម្ភ គាំទ្រ និងបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាពលរដ្ឋ អង្គភាពអាជីវកម្ម និង សហគមន៍ប្រជាជនដើមកំណើតវៀតណាមរស់នៅ និងធ្វើអាជីវកម្មប្រកបដោយស្ថិរភាពនៅកម្ពុជា។
  នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបឧបនាយករដ្ឋមន្ត្រី លោកជំទាវ ម៉ែន សំអន (រូបថត៖ VOV)  

នារសៀលថ្ងៃទី៩ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញទទួលជួបជាមួយលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម។ នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានស្នើឱ្យលោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បន្តជួយឧបត្ថម្ភ គាំទ្រ និងបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាពលរដ្ឋ អង្គភាពអាជីវកម្ម និងសហគមន៍ប្រជាជនដើមកំណើតវៀតណាមរស់នៅ និងធ្វើអាជីវកម្មប្រកបដោយស្ថិរភាពនៅកម្ពុជា។

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពថា នាពេលខាងមុខ ប្រទេសទាំងពីរត្រូវបង្កើនកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាន ជាពិសេសតាមតំបន់ដែលជាប់ព្រំប្រទល់ និងជំរុញការជួបប្រាស្រ័យរវាងប្រជាជនតាមរយៈទម្រង់ជាក់ស្តែង និងមានប្រសិទ្ធភាពជាច្រើន ជាពិសេសតាមរយៈសកម្មភាពរបស់សមាគមមិត្តភាពនៃប្រទេសទាំងពីរផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

បន្តពង្រឹងទំនុកចិត្តនយោបាយរវាងវៀតណាមនិងកម្ពុជា

បន្តពង្រឹងទំនុកចិត្តនយោបាយរវាងវៀតណាមនិងកម្ពុជា

នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងហាណូយ អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃព្រះរាជា ណាចក្រកម្ពុជា លោកជំទាវ ជា គឹមថា ក្នុងឱកាសដែលលោកជំទាវមកជម្រាបលាដោយបញ្ចប់បេសកកម្មការទូតនៅវៀតណាម លោកប្រធានរដ្ឋ លឿង គឿង បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តពង្រឹងទំនុកចិត្តនយោបាយ ការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ទំនាក់ទំនងកម្រិតខ្ពស់ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងវិស័យការពារជាតិ និងសន្តិសុខរវាងប្រទេសទាំងពីរ។

Top