• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី Nguyen Tan Dung ធ្វើជាអធិបតីសម័យប្រជុំប្រចាំខែមិនា


នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Tan Dung នៅក្នុងសម័យប្រជុំប្រចាំខែមិនា

នាថ្ងៃទី២៦ ខែ​មិនា ឆ្នាំ២០១៦ រដ្ឋាភិបាលវៀតណាម​បានបើកកិច្ចប្រជុំប្រចាំខែ​មិនា​។ ​នេះជា​សម័យ​ប្រជុំ​ចុង​ក្រោយ​ដោយ​ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក Nguyen Tan Dung ធ្វើជាអធិបតី។ ថ្លែងមតិ​បើក​សម័យប្រជុំ លោក Nguyen Tan Dung បានឲ្យដឹង​ថា “នៅក្នុង​សម័យប្រជុំនេះ រដ្ឋាភិបាលនឹងធ្វើការជាធម្មតា បន្ទាប់​មក​នឹង​មាន​ខ្លឹមសារ បញ្ចប់អាណត្តិរដ្ឋាភិបាលរបស់សមាជិករដ្ឋាភិបាល ២០រូប។ តាម​ផែនការ ពាក់​កណ្តាល​ខែកក្កដា​នឹង​មាន​រដ្ឋាភិបាលថ្មី”។

​តាមរបៀបវារៈ នៅសម័យប្រជុំនេះ រដ្ឋាភិបាលបានផ្ទៀងស្តាប់ និងពិភាក្សា​ លើ​របាយ​ការណ៍​ស្តីពី​ស្ថាន​ភាព​អនុវត្ត​រាល់សេចក្តី​សម្រេចចិត្ត របស់រដ្ឋាភិបាល និងស្ថានភាពសេដ្ឋកិច្ចសង្គមខែមិនា និងត្រីមាសទី១ឆ្នាំ២០១៦ ស្តីពី​ភារកិច្ច​និង​ដំណោះស្រាយចំបាច់បន្តកែលំអរ​បរិយាកាស ធ្វើអាជីវកម្ម​លើក​កំពស់សមត្ថ ភាព​ប្រគួត​ប្រជែង​ជាតិ​២០១៥-២០១៦ និងបញ្ហាសំខាន់ៗមួយចំនួនទៀត។

​ក៏ក្នុងព្រឹកថ្ងៃដដែល រដ្ឋាភិបាលបានផ្ទៀងស្តាប់រដ្ឋមន្ត្រី Bui Quang Vinh រាយ​ការណ៍​អំពី​ស្ថាន​ភាពសេដ្ឋកិច្ច​សង្គម​ខែមិនា​ និងត្រីមាសទី១ឆ្នាំ២០១៦៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top