
នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Tan Dung នៅក្នុងសម័យប្រជុំប្រចាំខែមិនា
នាថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៦ រដ្ឋាភិបាលវៀតណាមបានបើកកិច្ចប្រជុំប្រចាំខែមិនា។ នេះជាសម័យប្រជុំចុងក្រោយដោយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក Nguyen Tan Dung ធ្វើជាអធិបតី។ ថ្លែងមតិបើកសម័យប្រជុំ លោក Nguyen Tan Dung បានឲ្យដឹងថា “នៅក្នុងសម័យប្រជុំនេះ រដ្ឋាភិបាលនឹងធ្វើការជាធម្មតា បន្ទាប់មកនឹងមានខ្លឹមសារ បញ្ចប់អាណត្តិរដ្ឋាភិបាលរបស់សមាជិករដ្ឋាភិបាល ២០រូប។ តាមផែនការ ពាក់កណ្តាលខែកក្កដានឹងមានរដ្ឋាភិបាលថ្មី”។
តាមរបៀបវារៈ នៅសម័យប្រជុំនេះ រដ្ឋាភិបាលបានផ្ទៀងស្តាប់ និងពិភាក្សា លើរបាយការណ៍ស្តីពីស្ថានភាពអនុវត្តរាល់សេចក្តីសម្រេចចិត្ត របស់រដ្ឋាភិបាល និងស្ថានភាពសេដ្ឋកិច្ចសង្គមខែមិនា និងត្រីមាសទី១ឆ្នាំ២០១៦ ស្តីពីភារកិច្ចនិងដំណោះស្រាយចំបាច់បន្តកែលំអរបរិយាកាស ធ្វើអាជីវកម្មលើកកំពស់សមត្ថ ភាពប្រគួតប្រជែងជាតិ២០១៥-២០១៦ និងបញ្ហាសំខាន់ៗមួយចំនួនទៀត។
ក៏ក្នុងព្រឹកថ្ងៃដដែល រដ្ឋាភិបាលបានផ្ទៀងស្តាប់រដ្ឋមន្ត្រី Bui Quang Vinh រាយការណ៍អំពីស្ថានភាពសេដ្ឋកិច្ចសង្គមខែមិនា និងត្រីមាសទី១ឆ្នាំ២០១៦៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម