• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយកប្រតិបត្តិ IMF ព្រមានថា​​ វិបត្តិអ៊ុយក្រែននិងអតិផរណាកំពុងគំរាមកំហែងដល់​សេដ្ឋកិច្ចពិភពលោក

នាយកប្រតិបត្តិមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva នៅថ្ងៃទី១៤ ខែមេសា បានព្រមានថា វិបត្តិអ៊ុយក្រែនកំពុងធ្វើឱ្យ យថាទស្សន៍សេដ្ឋកិច្ចចុះខ្សោយសម្រាប់ប្រទេសភាគច្រើននៅជុំវិញពិភពលោក។
  នាយកប្រតិបត្តិមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva ។  

លោកស្រី Georgieva ក៏បានចាត់ទុកអតិផរណាខ្ពស់ថា ជាគ្រោះថ្នាក់យ៉ាងច្បាស់លាស់ និងបច្ចុប្បន្នភាពសម្រាប់សេដ្ឋកិច្ចពិភពលោក។

នាយកប្រតិបត្តិ IMF  លោកស្រី Georgieva បានឲ្យដឹងថា ប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន គឺជាកត្តាមួយដែលនាំឲ្យមានការបន្ទាបថ្នាក់សេដ្ឋកិច្ចនៅក្នុងប្រទេសចំនួន ១៤៣បើ ទោះបីជាប្រទេសភាគច្រើននៅតែបន្តកំណើនក៏ដោយ។ វិបត្តិនៅអ៊ុយក្រែនក៏បានអាក់ខានដល់ពាណិជ្ជកម្មសកល ក្នុងវិស័យថាមពលនិងគ្រាប់ធញ្ញជាតិ ហើយគំរាមកំហែងនឹងបង្កការខ្វះខាតស្បៀងអាហារនៅអាហ្វ្រិកនិងមជ្ឈិមបូព៌ា។

លោកស្រី Georgieva បានអំពាវនាវឱ្យមានគំនិតផ្តួចផ្តើមពហុភាគីមួយដើម្បីពង្រឹងសន្តិសុខស្បៀងអាហារ ក្នុងបរិបទដែលមានការកើនឡើងនៃតម្លៃពោត និងគ្រាប់ធញ្ញជាតិ និងការផ្គត់ផ្គង់នៅអាហ្វ្រិក និងមជ្ឈិមបូព៌ាកំពុងតែចុះដុនដាប។ លោកស្រី Georgieva ក៏បានអំពាវនាវឲ្យពិភពលោក ជួយឧបត្ថម្ភប្រជាជនអ៊ុយក្រែន ហើយបានសង្កត់ធ្ងន់ថា មូលនិធិរូបិយវត្ថុអន្តរជាតិបានផ្ទេរប្រាក់ចំនួន ១,៤ ពាន់លានដុល្លារ ដើម្បីជួយអ៊ុយក្រែនគ្របដណ្តប់លើការចំណាយ។ IMF ក៏កំពុងជួយប្រទេសជិតខាងរបស់អ៊ុយក្រែន រួមទាំងប្រទេសម៉ុលដាវី ដែលបានទទួលជនភៀសខ្លួនចំនួនជាង ៤០០,០០០នាក់ ចាកចេញពីវិបត្តិអ៊ុយក្រែន៕

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

វិបត្តិអាកាសធាតុកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្សជាមូលដ្ឋាន ជាពិសេសសិទ្ធិរស់រានមានជីវិត នៅក្នុងបរិបទនៃទ្វីបអឺរ៉ុបខាងត្បូង ដែលទទួលរងពីរលកកំដៅខ្លាំង។

Top