• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាចុងឆ្នាំ ២០២០ ក្រសួងហិរញ្ញវត្ថុនឹងដាក់បញ្ចូល សេវាសាធារណៈជិត ២០០ ទៅក្នុង វិបផតថលជាតិសេវាសាធារណៈ (Web Portal )


 រដ្ឋមន្រ្តី ប្រធានខុទ្ទកាល័យរដ្ឋាភិបាល លោក Mai Tien Dung (រូបថត៖ VGP) 
 

ក្រោយ​រយៈពេល ៧ ខែបើកសម្ពោធ វិបផតថលសេវាសាធារណៈមក មានមនុស្សជាង ៤៩ លាននាក់​បាន​ចូល​រួម​ វិបផតថលជាតិនេះ។ ប៉ុន្តែ នាបច្ចុប្បន្ននេះនៅតែមានស្ថាប័នមួយចំនួនដូចជា៖ ពន្ធ គយ គឺមាន​អត្រាការ​ដាក់​បញ្ចូលសេវាកម្មសាធារណៈទៅក្នុងវិបផតថលនេះមិនទាន់ខ្ពស់ឡើយ។
 
នាចុងឆ្នាំ​ ២០២០ ក្រសួងហិរញ្ញវត្ថុនឹងដាក់បញ្ចូល សេវាសាធារណៈជិត ២០០ ទៅក្នុង វិបផតថលសេវាសាធារណៈ (Web Portal )។ នេះគឺជាព័ត៌មាន ដែលត្រូវបាននាំចេញ នៅក្នុងកិច្ចប្រជុំរវាងរដ្ឋមន្រ្តី ប្រធាន​ខុទ្ទកាល័យ​រដ្ឋាភិបាល​ លោក Mai Tien Dung ជាមួយក្រសួងហិរញ្ញវត្ថុ ស្ដីពីការដាក់បញ្ជូល វិបផត​ថល​សេវា​សាធារណៈ​របស់​ក្រសួង​ទៅ​ក្នុង វិបផតថលជាតិសេវាសាធារណៈ និងការដាក់បញ្ជូលប្រព័ន្ធព័ត៌មាន របាយការណ៍​របស់​ក្រសួង​ហិរញ្ញ​វត្ថុ​ជាមួយប្រព័ន្ធព័ត៌មាន របាយការណ៍របស់រដ្ឋាភិបាល ដែលបានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី ៨ ខែកក្កដា នៅទីក្រុង​ហាណូយ។
 
អញ្ជើញថ្លែង​នៅក្នុងកិច្ចប្រជុំនេះ លោក Mai Tien Dung បានឲ្យដឹងថា ក្រោយរយៈពេល ៧ ខែបើកសម្ពោធ វិបផតថល​សេវាសាធារណៈមក មានមនុស្សជាង ៤៩ លាននាក់បានចូលរួម វិបផតថលជាតិនេះ។ ប៉ុន្តែ នាបច្ចុប្បន្ន​នេះនៅតែមានស្ថាប័នមួយចំនួនដូចជា៖ ពន្ធ គយ គឺមានអត្រាការ​ដាក់​បញ្ចូល​សេវាកម្ម​សាធារណៈ​ទៅក្នុងវិបផតថលនេះមិនទាន់ខ្ពស់ឡើយ។ លោកបានឲ្យដឹងថា៖
 
“ការចូលរួមរបស់​ស្ថាប័នទាំងនេះពិតជាមានអត្ថន័យដ៏សំខាន់ណាស់។ ប្រសិន បើយើងមិនបង្កើត​បរិយាកាស​វិនិយោគ​ល្អ និងការធ្វើការអាជីវកម្មល្អនោះ គឺយើងនឹងបាត់បង់ឱកាស ជាពិសេសក្នុងបរិបទ ដែលវៀត​ណាម​កំពុង​ទទួល​រលកវិនិយោគ ។ វៀតណាមក៏ជាគោលដៅមកដល់ដ៏អំណោយផល ដែលត្រូវបានពិភពលោក​វាយតម្លៃ​ខ្ពស់ក្នុង​ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID – 19 ផងដែរ។ ហេតុដូច្នេះ យើងត្រូវឯកភាពគ្នា ផ្តោតសំខាន់លើ​ប្រជាជន ​និងសហគ្រាសផងដែរ”៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

វៀតណាមជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយ OECD និងប្រទេសនានា

វៀតណាមជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយ OECD និងប្រទេសនានា

ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទក្រុមប្រឹក្សារដ្ឋមន្ត្រីនៃអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ឆ្នាំ ២០២៤ កាលពីថ្ងៃទី ២ ឧសភា នៅទីក្រុងប៉ារីស ប្រទេសបារាំង រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានជួបជាមួយ អគ្គលេខាធិការអង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) លោក Mathias Cormann ។

Top